ជក់ចាញ់ពេក Pep ថា Man City អាចបាត់បង់ពានលីគមួយទៀត

  • 2018-04-14 02:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City នៅតែអាចបាត់បង់ការលើកពាន Premier League គ្រប់ពេលវេលានៅរដូវកាលនេះ បើតាមសម្ដីលោក Pep Guardiola។

ទោះជាមាន១៣ ពិន្ទុនាំមុខលើក្រុមលេខ២ Manchester United ហើយសល់ត្រឹម៦ប្រកួតទៀតក៏ដោយ ក៏អ្នកចាត់ការអេស្ប៉ាញរូបនេះបានទទូចថាក្រុមរបស់លោកនៅតែអាចរងគ្រោះនិងចាំបាច់ត្រូវការផ្តោតអារម្មណ៍។

Man City មាន១៨ ពិន្ទុដែលត្រូវដណ្ដើម ហើយនៅថ្ងៃសៅរ៍នេះពួកគេត្រូវទៅប៉ះជើងខ្លាំង Tottenham បន្ទាប់ពីការបរាជ័យ ៣លើកជាប់ៗគ្នាក្នុងការប្រកួតកន្លងមក។ “នៅក្នុងបាល់ទាត់គ្រប់យ៉ាងសុទ្ធតែអាចកើតឡើង ខ្ញុំហ៊ានធានាដល់អ្នក”។

“ខ្ញុំគិតថា United អាចនឹងឈ្នះ៦ប្រកួតដែលនៅសល់ ព្រោះពួកគេកំពុងពេញជើង និងប្រជុំដោយកីឡាករកំពូល។ ជាការពិតពានគឺស្ថិតនៅក្នុងដៃយើង តែដូចដែលដឹងស្រាប់ហើយមួយសប្ដាហ៍យើងបានចាញ់ ៣ប្រកួតជាប់គ្នា ទាំងនេះគឺជាអ្វីដែលយើងត្រូវបារម្ភ”។ អ្នកចាត់ការវ័យ៤៨ឆ្នាំនិយាយដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន