បងសំណាង អូនសំណព្វមិនមែនចង់ទិញប៉ុន្មានក៏បាន ទោះមានលុយទាំងដុំក៏ដោយ

  • 2018-04-14 08:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ព័ត៌មាន​ដែល​ក្រុម​ការងារ​ Sabay ទទួល​បាន​ក្នុង​ម្នាក់​អាច​ទិញ​បាន​ត្រឹម​១០​តុក្កតា​ប៉ុណ្ណោះ។

តុក្កតា​បង​សំណាង​អូន​សំណព្វ តំណាង​សង្ក្រាន្ត​ឆ្នាំ​ថ្មី ចាប់​ផ្ដើម​ដាក់លក់​ព្រឹក​នេះ​ហើយ ដែល​មាន​ទីតាំង​២​ផ្សេង​គ្នា គឺ​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរ​វត្ត និង​នៅ​លាន​ជល់​ដំរី។ បង​សំណាង​អូន​សំណព្វ ល្បី​មិន​ធម្មតា​ឡើយ គ្រាន់​តែ​ដាក់​លក់​ភ្លាម​មាន​អ្នក​តម្រង់​ជួរ​ចាំ​ទិញ ត្រឹម​មួយ​ភ្លែត​អស់​តែ​ម្ដង។ ជាក់​ស្ដែង​នៅ​មុខ​អង្គរ​ព្រឹក​មិញ​ចាប់​លក់​ពី​ម៉ោង ៩ ហើយ​អស់​ត្រឹម​ម៉ោង​១២ ហើយ​មាន​មនុស្ស​មិន​តិច​អ្នក​ទេ​ខក​ជើង​ទិញ​មិន​ទាន់។

បង​សំណាង​អូន​សំណព្វ​នឹង​ដាក់​លក់​រយៈ​ពេល​បី​ថ្ងៃ​ទៀត រហូត​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​លើ​ទឹក​ដី​អង្គរ៕

អ្នកទៅទិញដែលខកជើង

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម