កញ្ញា សុវណ្ណរាជ និង ​លក្ខិណា បំពេញ​តួ​នាទី​ជា​កូន​ល្អ​ក្នុង​គ្រួសារ​នា​​ឱកាស​ឆ្នាំ​ថ្មី​នេះ​

  • 2018-04-14 08:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រៅ​ពី​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​ហើយ​នោះ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ ៣រូប​នេះ​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ល្អ​ចំពោះ​អ្នក​មាន​គុណ​ថែម​ទៀត​ផង។

១/កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធកញ្ញា បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​​រំដោះ​គ្រោះ​លើក​រាសី នៅ​គេហដ្ឋាន​របស់​នាង​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​ ២០១៨ មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​១​​ថ្ងៃ​។ ក្រៅ​ពី​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ហើយ​នោះ​​ម្ចាស់​បទ​"មួយ​ម៉ាត់​បែក​ពីរ​ម៉ាត់​" ក៏​ធ្វើ​ពិធី​ស្រង់​ព្រះ​​ជូន​ជីដូន​​ផង​ដែរ។

២/ ចំណែក​ឯ​តារា​ចម្រៀង​សំឡេង​ស្រទន់​លោក ឆន សុវណ្ណរាជ វិញ​ក៏​មិន​ខុស​ពី​ កញ្ញា ប៉ុន្មាន​ដែរ​លោក​ បាន​និមន្ត​ព្រះ​សង្ឃ​មក​សូត្រ​មន្ត​​ ដើម្បី​រំដោះ​គ្រោះ​លើក​រាសី​​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ កាល​ពី​ថ្ងៃ​ទី​ ១២ ខែ មេសា ឆ្នាំ ២០១៨ កន្លង​ទៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ​២​ថ្ងៃ។ បន្ទាប់​ពី​មន្ត​ព្រះសង្ឃ​​សូត្រ​មន្ត​រំដោះ​គ្រោះ​លើក​រាសី​ហើយ​នោះ​ សុវណ្ណរាជ ក៏​បាន​​ធ្វើ​ពិធី​ស្រង់​ព្រះ​ជូន​អ្នក​ម្ដាយ​ ដើម្បី​សម្ដែង​​ភាព​​កតញ្ញូ​ដឹង​គុណ​ចំពោះ​អ្នក​ម្ដាយ។

៣/ ងាក​មក​ចាប់​អារម្មណ៍​តារា​សម្ដែង​ និង​ជា​ពិធី​ការិនី​ ថន លក្ខិណា ឯណេះ​វិញ​បាន​ធ្វើ​ពិធី​ស្រង់​ព្រះ​ជូន​អ្នក​ម្ដាយ​ និង​លោក​ឪពុក​​​កាល​ពី​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ ២០១៨ មុន​ចូល​ឆ្នាំ​ខ្មែរ​៣ ដើម្បី​សម្ដែង​ភាព​កតញ្ញូ​ចំពោះ​លោក​ទាំង​ពីរ។ បន្ថែម​ពី​នេះ​ នាង បាន​ជូន​ពរ​សុំ​ឲ្យ​អ្នក​មាន​គុណ​របស់​ខ្លួន​មាន​សុខភាព​ល្អ​អាយុ​យឺន​យូរ​ ប្រកប​កិច្ច​ការ​ងារ​អ្វី​ជោគ​ជ័យ​គ្រប់​ភារកិច្ច៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​