មួយជើងនេះធ្វើឲ្យ Vardy ឈ្នះគ្រាប់បាល់ល្អបំផុតប្រចាំខែមិនា

  • 2018-04-14 11:22:08
  • ចំនួនមតិ

ចន្លោះមិនឃើញ

Jamie Vardy បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែមិនា ជួយ Leicester City ឈ្នះ West Brom ៤ទល់នឹង១ កាលពីថ្ងៃទី១០ ខែមិនា។

ខ្សែប្រយុទ្ធអង់គ្លេសបានស៊ុតគ្រាប់ដំបូងយ៉ាងល្អ នៅនាទី២១ តាមស្មើ West Brom ដែលនាំមុខ១គ្រាប់មុនដោយកីឡាករ Rondon នៅនាទី ទី៨។

យ៉ាងណាក្រុមរហស្សនាមថា កញ្ជ្រោងបានបន្ថែម៣គ្រាប់ទៀតនៅនាទី ៦២ ដោយ Mahrez ហើយបន្ទាប់មក Kelechi បន្ថែមគ្រាប់ទី៣ នៅនាទី ៧៦ និងចុងក្រោយ Iborra ស៊ុតគ្រាប់ចុងក្រោយនាទី៩០+៣៕


អត្ថបទ៖ វីរ័ត្ន