ទាំង​ខ្មែរ​និង​បរទេស​ នាំ​គ្នា​បាញ់​​ទឹក​​ប៉ាត​ម្សៅ​ឡើង​សស្ងាច ពេញ​ Pub Street យប់​មិញ(វីដេអូ)

  • 2018-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ មាន​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ឡើង​នៅ​​ក្នុង​ខេត្ត​សៀមរាប។ ក្នុង​នោះ​​ការ​លេង​ជះ​ ឬ​បាញ់​ទឹក​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត​សម្រាប់​យុវវ័យ​។

ការ​លេង​ទឹក​នេះ​ទៀត​សោត​គឺ​មាន​តាម​តំបន់ ហើយ​នៅ Pub Street មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​អឺងកង​លេង​ច្រើន​ជាង​គេ។ជា​មួយ​ពំនោល​ថា "សួស្ដី​ឆ្នាំ​ថ្មី​" ម្សៅ និង​ទឹក​ត្រជាក់​ជា​ច្រើន​​បាន​​បាច​សាច​ឡើង​ព្រោង​ព្រាត ស្រោច​ស្រប​លើ​ផ្នែក​មួយ​នៃ​តំបន់​អង្គរ​នេះ​យ៉ាង​ត្រជាក់ត្រជំ។

តោះ​ មក​មើល​ទិដ្ឋភាព​លេង​ទឹក​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម