Chelsea ប្រើពេល៨នាទីវាយបក Southampton ៣គ្រាប់បន្តដង្ហើម Top 4

  • 2018-04-14 23:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បានវាយបកសឹងមិនគួរឲ្យជឿលើ Southampton ពីចាញ់ ២ - ០ មកឈ្នះ ២ - ៣ វិញនៅ៨នាទី ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៣។

ការប្រកួតនៅកីឡដ្ឋាន St Mary's ម្ចាស់ផ្ទះនាំមុខ២គ្រាប់មុនដោយ Dusan Tadic តែតបញ្ចូលទីនៅនាទី ២១ មុនពេលខ្សែការពារ Jan Bednarek ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀតនៅនាទី ៦០។

យ៉ាងណា Olivier Giroud បានតែឲ្យក្រុមរហស្សនាមថាតោខៀវតាមបាន១គ្រាប់វិញនៅនាទី៧០ ហើយ Hazard រកបានគ្រាប់តាមស្មើនៅនាទី៧៥ មុនពេលដែល Giroud ដដែលស៊ុត១គ្រាប់ទៀតនៅនាទី៧៨ឲ្យ Chelsea យកឈ្នះការប្រកួតនេះ។

Chelsea ពេលនេះបន្ថយគម្លាតពីក្រុមលេខ៤ មកសល់ត្រឹម៧ពិន្ទុប៉ុណ្ណោះដោយសារ Spurs ចាញ់ Manchester City ១ទល់នឹង៣ កាលពីយប់មិញ ស្របពេលការប្រកួតនៅសល់៥ប្រកួតទៀតនឹងចប់រដូវកាលហើយ៕

អត្ថបទ៖ វីរ័ត្ន