Coutinho បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត២គ្រាប់ជួយ Barca ឈ្នះ Valencia

  • 2018-04-15 00:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បានបន្តដំណើរឆ្ពោះទៅរកជើងឯកលីគកំពូលអេស្ប៉ាញក្រោយយកឈ្នះ Valencia ដោយលទ្ធផល ២ទល់នឹង១។

Coutinho

ជំនួបនៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ Philippe Coutinho បានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ដោយ Assist បាន២ដងឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។ គ្រាប់ទីមួយយប់មិញកើតឡើងនាទី ១៥ Suarez បានស៊ុតបញ្ចូលទីបាន១គ្រាប់ឲ្យម្ចាស់ផ្ទះនាំមុខក្រោមការប៉ះបាល់ឲ្យយ៉ាងល្អរបស់ Coutinho។

លុះនាទី៥១ខ្សែការពារ Umtiti បានឡើងមកគាំទ្រ និងតែតបញ្ចូលទីគ្រាប់ទីពីរ ក្រោយពេល Coutinho ដដែលលើកបាល់ជ្រុង។ យ៉ាងណានាទី ៨៧ Valencia សងបាន១គ្រាប់វិញជាការទាត់បាល់ប៉េណាល់ទីរបស់ Daniel Parejo។

ជ័យជម្នះនេះធ្វើឲ្យក្រុមយក្សមកពីកាតាឡាន់ បន្តកំណត់ត្រាមិនដែលចាញ់៣៩ប្រកួតនៅលីគ និងបានបំបែកកំណត់ត្រាមិនចាញ់យូរបំផុតនៅ La Liga ដែលធ្វើបានដោយ Real Sociedad ចំនួន៣៨ប្រកួត កាលពីរដូវកាល ១៩៧៨-៧៩ និង ១៩៧៩-៨០៕

អត្ថបទ៖ វីរ័ត្ន