ស័ក្ដិសមឥតខ្ចោះ! ស្រីស្អាត ប្រុសស្អាត បណ្ដែតគោមយប់មិញឡើងខ្ញង់ៗ

  • 2018-04-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​រំលេច​នូវ​ភ្លើង​ពណ៌ ចាំង​ឆ្លុះ​លើ​ផ្ទៃ​ទឹក មាន​គោម​ពណ៌​ក្រហម​ឆ្អៅ​រាប់​រយ រសាត់​អណ្ដែត​លើ​ផ្ទៃ​ជលសា​ បាន​ញ៉ាំង​ឲ្យ​រាត្រី​នៅ​លើ​ដែនដី​អច្ឆរិយ​ កាន់​តែ​អស្ចារ្យ​ទ្វេ​ឡើង​រក​ថា មិន​ត្រូវ។ បើ​ក្រឡេក​មក​មើល​អ្នក​ចូលរួម​បណ្ដែត​វិញ​ក៏​មិន​ធម្មតា​ដែរ សុទ្ធ​តែ​ប្រុស​ស្អាត ស្រី​ស្អាត តែង​ខ្លួន​យ៉ាង​សមសួន ស័ក្ដិ​សម​ជា​យុវជន​ខ្មែរ​ពិតៗ។

តាម​ជំនឿ​ពី​បុរាណ ពិធី​បណ្ដែត​គោម​នេះ គឺ​ប្រជាជន​ខ្មែរ មាន​ជំនឿ​ថា ដូចជា​ការ​បណ្ដែត​នូវ​រឿង​សៅ​ហ្មង​ទាំង​ឡាយ​ឲ្យ​រសាត់​អណ្ដែត​ទៅ​តាម​ផ្ទៃទឹក និង​បួង​សួង​សុំ​ឲ្យ​ជួប​តែ​សេចក្ដី​សុខ សុភមង្គល​ជា​រៀង​រហូត។

ដូចនេះ​សូម​ប្រិយ​មិត្ត​ទស្សនា​កម្រង​ទិដ្ឋភាព​ដូច​ខាង​ក្រោម​នេះ៖

​​

អត្ថបទ៖ វឌ្ឍនៈ