Wolves ឡើងមកក្របខ័ណ្ឌកំពូលអង់គ្លេសវិញទាំងសល់៤ប្រកួតក្នុងដៃ

  • 2018-04-15 03:54:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

Wolverhampton បានឡើងទៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញបន្ទាប់ពី មាន៩២ពិន្ទុ ក្នុង៤២ប្រកួតឈរកំពូលតារាងក្របខ័ណ្ឌលំដាប់ទីពីរ EFL Championship។

ក្រុមរហស្សនាមថាចចក ត្រូវប៉ះ Birmingham City នៅថ្ងៃនេះតែយ៉ាងណាពួកគេបានធានាកៅអីក្របខ័ណ្ឌ Premier League រួចហើយ ក្រោយ Fulham ស្មើគ្នាជាមួយ Brentford ១ទល់នឹង១។ Wolves ខកខានលេងលីគកំពូល៦ឆ្នាំ ក្រោយធ្លាក់ចេញតាំងពីឆ្នាំ២០១២មក។

ក្នុងតារាងពិន្ទុបច្ចុប្បន្ន Cardiff City, Fullham និង Aston Villa កំពុងប្រដេញពិន្ទុគ្នាពីលេខ២ ដល់លេខ៤ ដើម្បីដណ្ដើម២កៅអីទៀតដែលនៅសល់៕


អត្ថបទ៖ វីរ័ត្ន