កូន Ronaldo ឈ្នះពាន Top Scorer ប្រចាំសាលា

  • 2018-04-15 04:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Jr កូនប្រុសច្បងរបស់ Cristiano Ronaldo បានដើរតាមគន្លងរបស់ឪពុកដោយឈ្នះពានជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំសាលារៀន។

នៅលើគណនី Instagram ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបានបង្ហោះរូបកូនប្រុសឈរកាន់ពាន២នាក់ម្ដាយអមជាមួយសារថា "អបអរសាទរ កូនប្រុស"។ នេះមិនមែនជាលើកទី១ទេដែល Cristiano Jr ឈ្នះពានផ្ទាល់ខ្លួននៅសាលារបស់គេ។

កុមារវ័យ៧ឆ្នាំ បានទទួលការបង្វិលផ្ទាល់ពី Ronaldo ហើយជានិច្ចកាលរូបគេធ្វើឲ្យមានការចាប់អារម្មណ៍ពីជំនាញទាត់បាល់ Free Kick និងលោតទាត់ ស៊ីហ្សូ (Bycycle kick) មិនចាញ់ឪពុកប៉ុន្មានទេ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន