Milner បាញ់ Kane កប់ៗក្រោយជ័យជម្នះលើ Bournemouth

  • 2018-04-15 09:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

Liverpool បានយកឈ្នះលើ Bournemouth ៣ទល់នឹង០ ក្នុងជំនួប Premier League សប្ដាហ៍ទី៣៤ ខណ:កម្លាំងសំខាន់៣របស់ហង្សក្រហមមាន Mane, Salah និង Firmino រកបានម្នាក់១គ្រាប់។

យ៉ាងណានៅក្រោយចប់ការប្រកួត James Milner បានបង្ហោះ Troll ឌឺដងដល់ Harry Kane ថាអបអរសាទរ “Mohamed Salah ដែលស៊ុតបាន៣គ្រាប់ Hat Trick ម្នាក់ឯងនៅថ្ងៃនេះ រង់ចាំតែការប្ដឹងតវ៉ាយក២គ្រាប់ទៀតប៉ុណ្ណោះ”។

គួរបញ្ជាក់ថា Christian Eriksen បានស៊ុតចូលទី២គ្រាប់ក្នុងប្រកួតប៉ះ Stoke City សប្ដាហ៍មុនប៉ុន្តែ Tottenham Hotspur បានប្ដឹងទាមទារគ្រាប់ទីពីរឲ្យទៅ Harry Kane ដោយអះអាងថាបាល់នោះប៉ះក្បាលរបស់គេបន្តិចធ្វើឲ្យ Kane កើនគ្រាប់ដល់២៥ប្រដេញ Salah ប្រជែងតំណែងស្បែកជើងមាស៕


ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ វីរ័ត្ន