មកមើលក្បួនដង្ហែសង្ក្រាន្តឆ្នាំថ្មី ដ៏ធំបំផុតនៅកម្ពុជា មិនចាញ់ប្រទេសជិតខាង

  • 2018-04-15 13:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ដង្ហែ​ក្បួន​សង្ក្រាន្ត​ឆ្នាំ​ថ្មី បាន​រៀប​ចំ​ឡើង​ដ៏​ធំ​បំផុត​នៅ​លើ​ទឹក​ដី​អង្គរ ក្នុង​បរិវេណ​លាន​ជល់​ដំរី នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០១៨។ ក្បួនដង្ហែដ៏​អស្ចារ្យ​នេះ គឺ​មាន​ការ​ចូលរួម​ទស្សនា​ពី​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ក្រុម​យុវជនមកពីគ្រប់ទិសទីច្រើនកុះករ។

  • ការដង្ហែក្បួននាពេលនេះ គឺមានមានបែបផែនទម្រង់ខុសៗគ្នាចំនួន០៩ រួមមាន៖

  • ក្បួន​សួស្ដីឆ្នាំថ្មី

  • ក្បួនព្រះនាន័ម

  • ក្បួនពន្លឺប្រសិទ្ធ

  • ក្បួនឥន្ធបត្ថ

  • ក្បួនសហស្សវិចិត្រវាយនា

  • ក្បួនលានុផល

  • ក្បួនប្រាសាទពរ

  • ក្បួនពេញចិត្ត

  • និងក្បួនខ្ញុំ ស.ស.យ.ក

ការ​ដង្ហែ​ក្បួន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនៀម​ទម្លាប់​ដូន​តា​ខ្មែរ កេរ្តិ៍​មរតក​ដ៏​មាន​តម្លៃ​ថ្លៃថ្លា​ឲ្យ​កូន​ខ្មែរ គ្រប់​រូប​ចេះ​ស្រលាញ់ និង​ការពារ​នូវ​សម្បត្តិ​ដ៏​មហស្ចារ្យ​នេះ។

អ្វី​ដែល​កាន់​តែ​ពិសេស​ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ