Man City ​លើក​ពាន​ឆ្នាំ​នេះ ​នឹង​ថែម​រាប់​រយ​លាន​អឺរ៉ូ​ទិញ​កីឡាករ​៥​រូប​ថែម​ទៀត​ឆ្នាំ​ក្រោយ

  • 2018-04-16 02:08:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​ចង់​បាន​កីឡាករ​ថ្មី​៥​រូប​ថែម​ទៀត​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​បើ​ទោះ​ជា​ឆ្នាំ​នេះ​យក​ពាន​លីគ​កំពូល​អង់គ្លេស​ស្រួល​ៗ​ក៏​ដោយ។

មាន​ពាន​ក្នុង​ស្រុកមួយ​ដែល​នឹង​លើក​ឆាប់​ៗ​នេះ ​ប៉ុន្តែ​មិន​អាច​យក​ពាន UEFA Champions League ​បាន ​គឺ​ធ្វើ​ឱ្យ​ក្រុម Man City ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​យ៉ាងណាមិញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ក្លឹប​អ្នក​មាន​នៅ​អង់គ្លេស​មួយ​នេះ ​បាន​ត្រៀម​កញ្ចប់​ថវិកា​រួច​ហើយ​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ ដោយ​អាច​ប្រើ​ដល់​៧០០​លាន​អឺរ៉ូ​ឯ​ណោះ ទិញ​កីឡាករ​ថ្មី​ថែម​៥​នាក់។

កីឡាករ​ទាំង​៥នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា Pep ​ចង់​បាន Jorginho ​របស់ Napoli ​កីឡាករ Weigl ​របស់ Dortmund ​កីឡាករ Eder Militao ​របស់ Sao Pualo ​។ ដោយ​៣​នាក់​នេះ សុទ្ធ​តែ​លេង​ក្នុង​តំបន់​ការពារ ខណៈ​ដែល​៣​នាក់​ទៀត​ត្រៀម​សម្រាប់​តំបន់​ប្រយុទ្ធ។ ក្នុង​នោះ​រួម​មាន Thomas Lemar ​និង​ Ryad Mahrez ៕


ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ