Klopp ប្រាប់កូនក្រុម ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ពេលប៉ះ Roma ដូច Barcelona
- 2018-04-16 04:30:00
- ចំនួនមតិ
Klopp ប្រាប់កូនក្រុម ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ពេលប៉ះ Roma ដូច Barcelona
ចន្លោះមិនឃើញ
លោក Jurgen Klopp បានប្រាប់ Liverpool ថាការបានប៉ះជាមួយ Roma មិនមែនជារឿងងាយស្រួល អាចមើលស្រាលក្រុមមួយនេះបាននោះទេ ព្រោះពួកគេបានបង្ហាញរូចហើយពេលទម្លាក់ក្រុម Barcelona ។
ក្រុម Liverpool ត្រូវតតាំងជាមួយជើងខ្លាំងមកពីអីតាលី Roma នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។ ការប៉ះគ្នានេះដែរ ត្រូវបានអ្នកគាំទ្រមួយចំនួនមើលឃើញថាក្រុមហង្សក្រហមមានប្រៀបជាងច្រើនទៅលើក្រុម Roma ត្បិតតែក្រុមមួយនេះអាចទម្លាក់ FC Barcelona បានក៏ដោយ។
ផ្ទុយពីអ្នកគិតទាំងនោះ លោក Klopp គិតថាវានឹងពិបាកសម្រាប់ Liverpool ក្នុងការឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ ព្រោះថា Roma ជាក្រុមខ្លាំង មានប្រវត្តិមិនធម្មតាឡើយ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយដូច្នេះថា៖ “ប្រសិនបើមាននរណាគិតថាការប៉ះក្រុមនេះជារឿងងាយស្រួល នោះខ្ញុំមិនអាចជួយម្នាក់នោះបានទេ។ ពួកគេបានទម្លាក់ Barcelona បាន នោះការឡើងទៅវគ្គបន្ដ ពោរពេញទៅដោយកម្លាំងចិត្ត កីឡាកររបស់ពួកគេកំពុងសប្បាយចិត្តជាមួយការឈ្នះ។ អ្វីដែលខ្ញុំសប្បាយចិត្តក្រោយការចាប់ឆ្នោត គឺដោយសារ Liverpool អាចមានឈ្មោះលេងបន្ដបាន”។
ការប្រកួតរវាងក្រុមទាំងពីរខាងលើនេះ ជើងទី១នឹងធ្វើឡើងនៅទឹកដីហង្សក្រហម នាថ្ងៃទី២៤ខែមេសាខាងមុខ ខណៈដែលជើងទី២នឹងធ្វើឡើងនៅទឹកដី Roma ថ្ងៃទី២ខែឧសភាឆ្នាំ២០១៨៕
ប្រភព៖ Bleacherreport ប្រែសម្រួល៖ មុន្នីរម្យ