អាណិត​ សុភ័ក្រ្ដ កុសុមា ណាស់​ តាប៊ុយ ហោះ​ទៅ​ក្រៅ​ប្រទេស​ចោល​

  • 2018-04-16 02:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​​ពិធី​ករ​​ទូរទស្សន៍​​ MY TV តាប៊ុយ ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​​កម្ពុជា​​​ ទៅ​ដើរ​កម្សាន្ត​លំហែ​កាយ​​ជាមួយ​ក្រុម​គ្រួសារ​ នៅ​ប្រទេស​កូរ៉េ​ ដោយ​គ្មាន​វត្ត​មាន​ សុភ័ក្រ្ដ កុសុមា ។

ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​ដោយ​គ្មាន​​វត្តមាន​ដៃគូ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មួយ​ចំនួន​​​​ពោល​ពាក្យ​អាណិត​ដល់​ សុភ័ក្រ្ដ កុសុមា ថា មិន​គួរ​ណា​ តាប៊ុយ ទៅ​ដើរ​លេង​​នៅ​ប្រទេស​កូរ៉េ​​ ជាមួយ​ក្រុម​គ្រួសារ​​ទុក​នាង ចោល​ឲ្យ​​នៅ​ម្នាក់​ឯង​នោះ​ទេ។ ហេតុ​អ្វី​កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​​អ៊ីចឹង​?

សារ​អ្នក​គាំទ្រ​តាម​រយៈ​ Comment បន្ត​ថា​៖ ខ្ញុំ​ពិត​ជា​អាណិត​បង​ កុសុមា ណាស់​បង​មិន​គួរ​ទៅ​ កូរ៉េ ចោល​គាត់​ទេ បង​គួរ​តែ​យក​គាត់​ទៅ​ជាមួយ​បាន​ល្អ ខ្ញុំ​ឃើញ​គាត់​មក​​ធ្វើ​ពិធី​ការិនី​​ជាមួយ បង​ចំរ៉ុង នៅ​បាត់​ដំបង​ គាត់​សប្បាយ​រីករាយ​មែន តែ​បង្កប់​ទៅ​ដោយ​ទុក្ខ​ ព្រោះ​គាត់​ដឹង​ថា​ បង​ទៅ​កូរ៉េ​ចោល​គាត់"។

​​​​​បន្ថែម​ពី​នេះ​អ្នក​គាំទ្រ​ បាន​លើក​ឡើង​ជា​ពាក្យ​ស្លោក​ថា​៖​" ទីណា​មាន​ទឹក​ ទីនោះ​មាន​ត្រី​ ទីណា​មាន​ តាប៉ុយ ទីនោះ​មាន​ សុភ័ក្រ្ដ កុសុមា"។ ក្រៅ​​ពោល​ពាក្យ​ស្លោក​មួយ​ឃ្លា​នេះ​ហើយ​អ្នក​គាំទ្រ​ថែម​ទាំង​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចូល​រោង​ការ​ជាមួយ​គ្នា​ឆាប់​ៗ​ទៀត​ផង។

បន្ទាប់​ពី​ឃើញ​អ្នក​គាំទ្រ​ចូល ​Comment និង​សួរ​រក​មូល​ហេតុ​ដែល​​ខ្លួន​មិន​យក​ កុសុមា ទៅ​ជាមួយ​ តាប៉ុយ បាន​ឆ្លើយ​​តប​យ៉ាង​ខ្លី​ថា​៖"ទុក​ឲ្យ​ កុសុម៉ា នៅ​កូរ​ក្នុង​ស្រុក​ខ្មែរ​ ថ្ងៃ​ចូល​ឆ្នាំ​ដើម្បី​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​បាន​សប្បាយ​រីក​រាយ​ជាមួយ​គាត់"។

ក្នុង​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​នេះ​ដែរ​ តាប៊ុយ ទៅ​រយៈ​ពេល​តែ​១​អាទិត្យ​ប៉ុណ្ណោះ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ២០១៨ លោក​នឹង​ត្រឡប់​មក​វិញ​ហើយ៕

ចុចអាន៖ទីបំផុត​ ! សុភ័ក្រ្ដ កុសុមា សារភាព​​ត្រង់​ៗ​ថា​ពេញ​ចិត្ត​ តាប៊ុយ ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម