ក្ដៅៗ! បុរស​សង្ហា​វ័យ​១៩​ឆ្នាំ គ្រង​តំណែង​ស្ដេច​អុក​ជំនាន់​ថ្មី ផ្ដួល​ជើង​ចាស់​ល្បី​ឈ្មោះ​ច្រើន​ឆ្នាំ​

  • 2018-04-16 04:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​គ្នា​ច្រើន​ដំណាក់​កាល ទី​បំផុតយុវជន​ សុខ លឹមហេង មាន​វ័យ​១៩​ឆ្នាំ​បាន​ក្លាយ​ជា​ជើង​ឯក​ស្ដេច​អុក​យក្ស​ជំនាន់​ថ្មី ក្រោយ​ផ្ដួល​អតីត​ស្ដេច​អុក​ល្បី​ឈ្មោះ​ ឈាវ បូរ៉ា និង​ជើង​ខ្លាំង​ជា​ច្រើន​ទៀត។

សុខ លឹមហេង គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​ ផ្នែក​គណនេយ្យ​មក​ពី​សាកលវិទ្យាល័យ​វណ្ណដា​គណនេយ្យ។ នេះ​ជា​ឆ្នាំ​​ទី​៣​ហើយ ដែល​លោក​បាន​ចូល​រួម​ប្រកួត ខណៈ​ឆ្នាំ​២០១៧​លោក​ទទួល​បាន​ពាន់​រង្វាន់​​ថ្នាក់​ជាតិ​លំដាប់​ថ្នាក់​លេខ​៣។

ជា​មួយ​ជយលាភី​​តំណែង​ជា​ស្ដេច​អុក​ យុវជន សុខ លឹមហេង ក៏​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​២៥០០​ដុល្លារ​ពី​ការ​ប្រកួត និង​ទទួល​បាន​២០​លាន​រៀល​ការ​ឧបត្ថម្ភ​ពី​សម្ដេច​តេជោ ១០​លាន​រៀល​ពី​អភិបាល​ខេត្ត​សៀម​រាប និង​២​លាន​រៀល​សម្ដេច​គតិព្រឹត្តបណ្ឌិត សរុប​៤២​លាន​រៀល។

សូមជម្រាបជូនថា ឈាវ បូរ៉ា ជាជើងខ្លាំងមួយរូបធ្លាប់ចូលរួមប្រកួត ៥ឆ្នាំមកហើយ និងជាស្ដេចអុកប្រចាំឆ្នាំ២០១៤ និង២០១៥ ហើយកាលពីឆ្នាំ២០១៧ យុវជន២៨ឆ្នាំរូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៤ផងដែរ៕

អត្ថបទ៖ សុខណា

រាយការណ៍៖ ថោ ច័ន្ទឬទ្ធិ