គួរ​ឲ្យ​សោក​ស្ដាយ! John Cena និង​សង្សារ​បែក​គ្នា​បាត់​ក្រោយ​នៅ​ជាមួយ​គ្នា​៦​ឆ្នាំ

  • 2018-04-16 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ស្រលាញ់​គ្នា​និង​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ ៦​ឆ្នាំ​ ពេល​នេះ​តារា​សម្ដែង​និង​កីឡាកាស John Cena និង​សង្សារ Nikki Bella ​​សម្រេច​ចិត្ត​បែក​គ្នា​ហើយ ដោយ​បាន​ផ្ដល់​ព័ត៌មាន​មក​កាន់​ US Weekly ដោយ​ផ្ទាល់​តែ​ម្ដង។

អ្នក​ទាំង​ពីរ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ថា "ការ​សម្រេច​​ចិត្ត​នេះ​គឺ​ពិត​ជា​លំបាក​ណាស់​សម្រាប់​ពួក​យើង​ ហើយ​យើង​នៅ​តែ​ស្រលាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅមក​។ ពួក​យើង​សុំ​ឲ្យ​មាន​ការ​គោរព​នូវ​ពេល​វេលា​ឯកជន​ខ្លះ ចំពោះ​ពេល​ដ៏​លំបាក​នេះ។"

គូ​ស្នេហ៍​នេះ​បាន​ទាក់​ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១២​ មក​ម្ល៉េះ​ដោយ John Cena បាន​សុំ​មិត្ត​ស្រី​ខ្លួន Nikki Bella រៀប​ការ​កាល​ពី​ឆ្នាំ​មុន។ ពេល​វេលា​ដែល​គេ​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​ចំណាយ​ពេល​ជាមួយ​គ្នា​គឺ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ខែ​មេសា​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ