PSG ​និង Man City ​លើក​ពាន ទាំង​សល់​៥​ប្រកួត​ទៀត​ដូច​គ្នា

  • 2018-04-16 04:49:49
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប​យក្ស​នៅ​អឺរ៉ុប PSG ​និង Manchester City ​បាន​លើក​ពាន​ហើយ​កាល​ពី​យប់មិញ​នេះ បើ​ទោះ​ជា​សល់​ច្រើន​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។

PSG ​លើក​ពាន​ដោយ​ឈ្នះ​លើ​ក្រុម​លេខ​២ Monaco ​កាល​ពី​យប់មិញ​ក្នុង​លទ្ធផល ៧-១ ខណៈ​ដែល​ការ​ប្រកួត​ទើប​តែ​បាន​៣៣​ប្រកួត​ប៉ុណ្ណោះ។ ​ក្រុម​អ្នក​មាន​មួយ​នេះ មាន​៨៧​ពិន្ទុ ដាច់​ក្រុម​លេខ​២ ​មាន​ត្រឹម​តែ​៧០​ពិន្ទុ។ នេះ​ជា​ការ​លើក​ពាន​សឹង​តែ​ជាប់​ៗ​គ្នា​របស់​ក្លឹប​យក្ស​ PSG ​ក្រោយ​ពី​ពួកគេ​ទិញ​បាន​កីឡាករ​ល្អ​ៗ​ច្រើន​មួយ​រយៈ​ចុង​ក្រោយ។

ចំណែក​ឯ​លីគ​នៅ​អង់គ្លេស​វិញ ​Man City ​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ​ហើយ ​បន្ទាប់​ពី​ក្រុម​លេខ​២ Man Utd ​បរាជ័យ​យប់មិញ​ក្រោម​ថ្វី​ជើង West Brom ​ក្នុង​លទ្ធផល ០-១។ ឆ្លង​កាត់​៣៣​ប្រកួត ​ក្រុម Man Utd ​មាន​ត្រឹម​៧១​ពិន្ទុ ​ស្រប​ពេល​ក្រុម​ជើង​ឯក​មាន​៨៧​ពិន្ទុ។


ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ