ជប៉ុនអះអាងពីរបៀបដែលអ្នកគូរផ្កាយ អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន

  • 2018-04-16 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវគ្រប់យ៉ាងជុំវិញខ្លួនមនុស្ស ត្រូវបានបង្ហាញតាមរយៈចំណាប់អារម្មណ៍ដំបូងរបស់អ្នក។ អ្នក​ខ្លះ​និយាយថា បុគ្គលិកលក្ខណៈរបស់អ្នក បង្ហាញចេញនៅពេលអ្នកគេងលក់។

ដោយឡែកនៅក្នុងកម្មវិធីធ្វើតេស្តសាកល្បងពីបុគ្គលិកលក្ខណៈរបស់មនុស្សរបស់ជប៉ុន ដែល​មាន​ឈ្មោះ​ថា Getsuyo kara Yofukashi កាលពីពេលថ្មីៗ បានយករបៀបគូរូបផ្កាយ៥ជ្រុង ដែល​អាច​បង្ហាញ​ពីបុគ្គលិកលក្ខណៈរបស់អ្នក តាមរយៈចំណុចទីតាំងដំបូង ដែលអ្នកចាប់ផ្តើមគូរផ្កាយ។

តើអ្នកគូរផ្កាយចេញពីចំណុចណាដំបូងគេ

បើចង់ដឹងថាតើអ្នកជាមនុស្សប្រភេទណាតាមរយៈវីធីសាមញ្ញបំផុតរបស់ជប៉ុន សូមទស្សនារូបភាព និង ការបកស្រាយខាងក្រោម៖

១ មនុស្សដែលមានបំណងចង់ក្លាយអ្នកដឹកនាំគេ

២ មនុស្សដែលចង់បានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន

៣ មនុស្សដែលពេញដោយមនោសញ្ចេតនា និង មានក្តីសុបិន្តធំ

៤ មនុស្សល្អិតល្អន់ និង ច្នៃបង្កើត

៥ មនុស្សដែលចង់រស់នៅដោយសុទិដ្ឋិនិយមលើជីវិតខ្លួនឯង

គេមិនបានបញ្ជាក់លំអិតថាហេតុអ្វីបានជាគេកំណត់ពីលេខរៀងទី ១ ដល់ ទី៥ តាមរបៀបនេះ ហើយ​ក៏មិនបានប្រាប់ពីមូលហេតុដែលនាំឲ្យមានការពន្យល់អត្ថន័យនៃលេខរៀងនីមួយៗ ដោយ​យោល​លើ​​អ្វី​ដែរ។ ប៉ុន្តែ​លោកអ្នកអាចសាកល្បងសួរខ្លួនឯងថា​ឧទាហរណ៍​អ្នកជាមនុស្ស​ដែល​ចូលចិត្ត​​ចាប់​ផ្តើម​គូររូបផ្កាយពីចំណុចលេខ៤ ថាតើការពន្យល់ខាងលើដូច ឬ ស្រដៀងទៅនឹង បុគ្គលិកលក្ខណៈរបស់អ្នក ដែរឬអត់?

ប្រភព៖ soranews24   ប្រែ​សម្រួល៖ សុខ លាងហ៊ត