Beyonce ជួប​ជុំ​ក្រុម​ Destiny Child ក្នុង​ការ​សម្ដែង​មួយ​នៅ​កម្មវិធី​ Coachella ឆ្នាំ​២០១៨

  • 2018-04-16 08:40:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Beyonce បាន​បង្ហាញ​ខ្លួន​និង​សម្ដែង​​នៅ​ក្នុង​យប់​ទី​២​នៃ​ការ​ប្រគំ​តន្ដ្រី​ដ៏​ធំ Coachella ប្រចាំ​ឆ្នាំ​ ២០១៨។ បន្ទាប់​ពី​ត្រូវ​​លុប​ចោល​ការ​សម្ដែង​ក្នុង​កម្មវិធី​នេះ កាល​ពី​ឆ្នាំ​មុន​ដោយ​ត្រូវ​ការ​សម្រាល​កូន​​ភ្លោះ​របស់​នាង​ ពេល​នេះ​ម្ចាស់​បទ "Drunk In Love” បាន​ត្រលប់​មក​វិញ​ដោយ​នាំ​មក​នូវ​សមាជិក​ក្រុម Destiny's Child ទាំង​ពីរ​រូប​គឺ Kelly Rowland និង Michelle Williams។

តារា​ទាំង​៣​រូប​នេះ​បាន​ចាប់​ដៃ​គ្នា​និង​សម្ដែង​បទ​ចម្រៀង​ ៣​បទ​គឺ "Say My Name”, “Soldier” និង "Lose My Breath”។

Beyonce គឺ​ជា​តារា​ស្រី​ស្បែក​ខ្មៅ​ទី​១ ដែល​បាន​នាំ​មុខ​ការ​សម្ដែង​នៅ Coachella។ នេះ​គឺ​ជា​ការ​សម្ដែង​ថ្មី​របស់​នាង​បន្ទាប់​ពី​ ការ​សម្ដែង​នៅ​ក្នុង​កម្មវិធី Grammy Awards ឆ្នាំ​ ២០១៧ និង​ជា​ការ​សម្ដែង​តន្ដ្រី​ខនសឺត​លើក​ដំបូង​តាំង​ពី​ឆ្នាំ ២០១៦។

នេះ​ជា​បណ្ដា​រូប​​ថត​ជុំ​វិញ​ការ​សម្ដែង៖

អាន​អត្ថបទ៖


ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ