បន្តិច​ទៀត ​សុគន្ធកញ្ញា ​ក្មេងខ្មែរ និងឡូរ៉ាម៉ម ជុំគ្នា​យប់​បង្ហើយ​ចូលឆ្នាំហើយ

  • 2018-04-16 12:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​​ការ​ប្រគំតន្ត្រី​ បែប​ពពុះសាប៊ូ​ដំបូង​បង្អស់ SMART MEGA CONCERT Sangkranta Bubble Party នៅ​​​លើ​ផ្លូវ​ King's Road នៅ​ខេត្ត​ សៀមរាប​ ចាប់​ពី​ម៉ោង ៨យប់​តទៅ តារា​ល្បីៗ Original Song ឡូរ៉ាម៉ម ក្មេងខ្មែរ និង​កំពូល​តារា​ចម្រៀង​ស្រី ឱក សុគន្ធកញ្ញា ​ក្មេងខ្មែរ និង ​អ្នក​ចម្រៀង​ចាស់​វស្សា ឡូរ៉ាម៉មនឹង​ជុំ​គ្នា​អង្រួន​ឆាក នៅ​យប់​ចុងក្រោយ​នេះ។

១/ ក្រុម​ក្មេងខ្មែរ៖ បក​ស្រាយ​ចម្រៀង ៥បទ គឺ​បទ ៖ *My Way​ ​ *ខូចចិត្ត ​​ *កំលោះទាំងបី ​​ *បុណ្យភូមិ ​ *ចង្កេះរាងរាវ

២/ វត្តមាន​របស់​កំពូល​តារា​ចម្រៀង​ចាស់​វស្សា ឱក សុគន្ធកញ្ញា មាន ៦បទ មក​អង្រួន​ឆាក​យប់​ចុងក្រោយ​នៅ​សៀមរាបនេះ៖ *ចង់ទៅទៅទៅ *Gimmi More ​*You got me crazy *សត្វពស់ ​*ក្បាច់ពស់ ​*អាគីមិត្តខ្ញុំ

៣/ ឡូរ៉ាម៉ម ​ក៏​មាន​ ៤បទ ដែរ៖ *បួងសួង​ *យល់សប្ដិយល់សូង​ *ខ្ញុំមិនសុខចិត្តទេ​ *រាំមិនឆ្អែតទេ

សម្រាប់​អ្នក​នៅ​កម្សាន្ត​ផ្ទាល់​ទឹកដី​អង្គរ សៀមរាប សូម​ចូមរួល​ទស្សនា ​Concert ពពុះ​សាប៊ូ​នេះ ដោយ​ផ្ទាល់ ​យប់​នេះ​ ចាប់​ពីម៉ោង ៨-១១យប់ ​នៅ​ទីតាំង​បញ្ជាក់​ខាងលើ។

ដោយ​ឡែក ​អ្នក​ដែល​មិន​​មាន​វត្តមាន​នៅ​សៀមរាប ក៏​អាច​ចូលរួម​ទស្សនា​បាន ការ​ប្រគំតន្ត្រី​ដ៏​រំជើបរំជួល​​នេះ​ នៅ​លើ​ Facebook Page Smart ហើយ​​ថែម​ទាំង​អាច​ឈ្នះ​រង្វាន់​ទូរសព្ទដៃ Smartphone សរុប​រហូត​ដល់ ៣គ្រឿង តាមរយៈ Lucky Draw ​ទៀតផង។ សូម​ខក​​ខាន​​ណា៎! ជួយ​ Share បន្ត​ឲ្យ​គ្នា​យើង​អ្នក​ដេក​ផ្ទះ បាន​មើល និង​​ឈ្នះ​រង្វាន់​ផង។

អត្ថបទ៖ ខ្លាឃ្មុំតូច