រត់ចាញ់គេមិនខ្ចីស៊ីស្មៅ! សមតែប៉ុន្មានថ្ងៃសោះ គោ ក្របី កម្ពុជារត់លឿនដូចព្យុះ

  • 2018-04-16 13:08:42
  • ចំនួនមតិ

ចន្លោះមិនឃើញ

គោ ក្របី ជា​ច្រើន​គូ​​រត់​ប្រណាំង​គ្នា ដើម្បី​ដណ្ដើម​ប្រាក់​លាន និង​ពាន​រង្វាន់ ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ក្លាយ​ជា​ទស្សនីយភាព​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នូវ​ទិដ្ឋភាព​កម្រ​នឹង​ឃើញ​បំផុត។ ​អ្វីដែលគួរឲ្យសរសើរនោះ គោ ក្របី ទាំងនោះ បាន​ហាត់សមត្រឹមតែ៣ថ្ងៃគត់។ នេះបើតាមម្ចាស់គោ ក្របី ប្រាប់មកកាន់ Sabay។

បើ​តាម​ការ​​រាយការណ៍​ពី​កន្លែង​​ប្រណាំង​របស់​ក្រុម​ការងារ Sabay បាន​ឲ្យ​ដឹង​ថា ការ​ប្រណាំង​គោ ក្របី​នេះ បែង​ចែក​ជា​៣​ប្រភេទ​គឺ៖ រទេះគោ​កង់​ប្រពៃណី​(កង់​ឈើ) រទេះ​គោ​កង់​រថយន្ត និង​រទេះ​ក្របី។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ រទេះ​គោ​មាន​ចំនួន​៦០​ស្មើ​នឹង​៣០​គូ រទេះ​ក្របី​៣០​ ស្មើ​នឹង​១៥​គូ។ ម្ចាស់​សត្វពាហនៈ​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ សុទ្ធ​សឹង​តែ​ជា​អ្នក​​ខេត្ត​សៀមរាប​ទាំង​អស់។

  • ចំពោះ​ប្រាក់​រង្វាន់​ជយលាភី​លេខ​១ ទទួល​បាន​ចំនួន​២​លាន​រៀល និង​ពាន​១

  • លេខ​២​ចំនួន១​លាន​រៀល និង​ពាន​១

  • លេខ​៣​ចំនួន​៤០​ម៉ឺន​រៀល

  • លេខ​៤​ចំនួន​២០​ម៉ឺន​រៀល។ ​

បើ​តាម​លោក ម៉ក់ ច័ន្ទ​ករុណា សមាជិក​កណ្ដាលនៃ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​កម្ម​វិធី​ប្រណាំង គោ ក្របី ប្រាប់​ថា​ការ​​ប្រកួត​គោ​ក្របី​នេះ គឺ​​ដើម្បី​រក្សា​មរតក​ដូន​តា​ខ្មែរ។ ជា​ពិសេស​នេះ ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ថា គោ ក្របី ជា​​សត្វ​ពាហនៈ​ អាច​ជួយ​សម្រួល​ដល់​ការ​រស់​នៅ តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្កា អាច​ចិញ្ចឹម​ជីវិត​មនុស្ស​បាន៕ ​ ​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ