Roma ​បដិសេធ​មិន​លក់​អ្នក​ចាំ​ទី​ Alisson ​ឱ្យ Real Madrid ​ឬ Liverpool ​ដាច់​ខាត

  • 2018-04-17 01:55:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប Roma ​បាន​បដិសេធ​មិន​ព្រម​លក់​អ្នក​ចាំ​ទី Alisson ​ឱ្យ​ក្លឹប Real Madrid ​ឬ Liverpool ​ដាច់​ខាត ​បើ​ទោះ​ជា​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់​ក៏​ដោយ នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។

Alisson

Real Madrid ​និង​ Liverpool ​កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ចាំ​ទី​ប្រេស៊ីល​ខាង​លើ​ខ្លាំង ​បន្ទាប់​ពី​រូបគេ​ជា​តួ​អង្គ​សំខាន់​ជួយ​ដល់ Roma ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ យ៉ាងណាមិញ ​លោក James Pallotta ​ប្រធាន​ក្លឹប Roma ​ចេញ​មុខ​មក​អះអាង​ថា​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​លក់​អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​រូប​នេះ​ទេ ​បើ​ទោះ​ជា​មាន​គេ​ចង់​បាន​ខ្លាំង និង​ផ្ដល់​ប្រាក់​ច្រើន​ក៏​ដោយ។

Alisson ​ជា​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ប្រេស៊ីល ​និង​ទើប​តែ​មក​លេង​នៅ Roma ​នេះ​នា​ឆ្នាំ ២០១៦​ប៉ុណ្ណោះ ​ក្នុង​តម្លៃ​៧​លាន​ផោន​។ កីឡាករ​រូប​នេះ​ហើយ ជា​កូន​សោ​សំខាន់​ក្នុង​ការ​នាំ Roma ​ឱ្យ​ទម្លាក់ FC Barcleona ​ដែល​ធ្វើ​ឱ្យ​គេ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕


ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ