Pep ​អាច​នឹង​ដឹក​នាំ Man City ​ឱ្យ​បាន​យូរ​ដូច​កាល Barcelona ​ដែរ

  • 2018-04-17 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola ​នឹង​ដឹក​នាំ​ក្រុម​ Manchester City ​រហូត​ដល់​ឆ្នាំ​២០២០ ​ហើយ​វា​ជា​ការ​ដឹក​នាំ​យូរ​កាល​ដឹក​នាំ​ក្រុម FC Barcelona ​ដែរ។

កុងត្រា​ថ្មី​របស់​អ្នក​ចាត់ការ​ដែល​ទើប​ដឹក​នាំ​ក្រុម​លើក​ពាន​លីគ​អង់គ្លេស​ទាំង​សល់​៥​ប្រកួត​ក្នុង​ដៃ​នោះ ​នឹង​ទទួល​បាន​រហូត​ដល់​១៥​លាន​ផោន​ឯ​ណោះ។ ដោយ​នោះ​ជា​ការ​តម្លៃ​ឈ្នួល​ថ្លៃ​បំផុត​របស់​អ្នក​ចាត់ការ​នៅ​អង់គ្លេស។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ក្រុម Man City ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ​អ្នក​ចាត់ការ​រូប​នេះ​អាច​ដឹក​នាំ​យូរ​ឆ្នាំ​ជាង​នេះ​ទៀត ​ប្រសិន​បើ​អាច​ជួយ​ក្រុម​លើក​ពាន​នា​រដូវ​កាល​ក្រោយ​ៗ​ទៀត។

មិន​ត្រឹម​តែ​ត​កុងត្រា​ដល់​អ្នក​ចាត់ការ​រូប​នេះ​ទេ ​ក្លឹប Man City ​ក៏​កំពុង​តែ​ត្រៀម​បន្ដ​កុងត្រា​ដល់​កីឡាករ​ដទៃ​ទៀត​ដែរ ​ដោយ​ក្នុង​នោះ​កីឡាករ Kevin De Bruyne ​អាច​នឹង​តំឡើង​តម្លៃ​ខ្លួន​ដល់​៥០០ ០០០​ផោន​ផង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី