Liverpool ​ចង់​បាន Dybala ​ឱ្យ​៩០​លាន​ផោន​ទៅ Juventus

  • 2018-04-17 06:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Paulo Dybala ​នា​រដូវ​កាល​ក្រោយ ដើម្បី​មក​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ​ឆ្នើម​កំពុង​ពេញ​ស៊ុត Salah ​។

ការ​ចង់​បាន​នេះ Liverpool ​បាន​ដាក់​តម្លៃ​ស្នើ​៩០​លាន​ផោន​ទៅ Juventus ​ដើម្បី​នាំ​យក​កីឡាករ​អាហ្សង់ទីន​ម្នាក់​នេះ។ មួយ​វិញ​ទៀត ​ការ​ចង់​បាន​របស់​ក្រុម Liverpool ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដើម្បី​ជា​ការ​ជំនួស​តំណែង​ណា​មួយ​ក្នុង​តំបន់​ប្រយុទ្ធ​ខាង​លើ​ទាំង​៣​របស់​គេ គឺ Salah, Roberto Firmino ​និង Sadio Mane។ កីឡាករ​ទាំង​៣​នាក់​នេះ ​កំពុង​តែ​លេង​ល្អ ​ហើយ​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចង់​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ផង​ដែរ។

និយាយ​ពី​ខ្សែ​ប្រយុទ្ធ Dybala ​វិញ ​ទើប​តែ​ផ្លាស់​មក​សេះ​បង្កង់​នៅ​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​ខ្លួន​២៣​លាន​ផោន។ កីឡាករ​វ័យ​២៤​ឆ្នាំ ​នា​រដូវ​កាល​មុន​ក៏​ត្រូវ​បាន​ក្លឹប FC Barcelona ​ចង់​បាន​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច។ អតីត​កីឡាករ Palermo ​រូប​នេះ បច្ចុប្បន្ន​អាច​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ មុន្នីរម្យ