ឪពុក​ គង់ សុជាតិ លេង​ខ្លួន​កូន​ៗ​ និង​ចៅ​កំលោះ​សុំ​ខ្មាស

  • 2018-04-17 02:22:37
  • ចំនួនមតិ 1 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ត្បិត​ឪពុក​​ពិធី​ការិនី​ចាស់​វស្សា​អ្នកនាង គង់ សុជាតិ មាន​វ័យ​ច្រើន​ទៅ​ហើយ​ក្ដី​​ តែ​ការ​តុបតែង​ខ្លួន​​កូន​ៗ​​ និង​ចៅ​កំលោះ​ដែល​ទៅ​ចូល​រួម​កម្មវិធី​ជាមួយ​សុំខ្មាស។

គង់ សុជាតិ និងលោក ប៉ា

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​បើក​សម្ពោធ​ហាង​ និង​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ថែ​រក្សា​សម្ផស្ស​ គង់ សុជាតិ ​តែ​មួយ​ព្រឹក​សោះ​ឪពុក​ក្មេង​ ជា វិបុល រូប​នេះ​បាន​ផ្លាស់​ប្ដូរ​​សម្លៀក​បំពាក់​ដល់​ទៅ​ ២ដង​ខណៈ​កូន​ប្រុស​​ពៅ គង់ សង្វាដានី និង​ចៅ​​កំលោះ​  ម៉ៅ សាល​ភាព​បុត្រ​ ស្លៀក​តែ​មួយ​ឈុត​នៅ​ជាប់​ខ្លួន​។

​​កន្លង​មក​អ្នក​នាង គង់ សុជាតិ ​ធ្លាប់​និយាយ​ថា ទៅ​ចូល​រួម​កម្មវិធី​​​ជប់​លៀង​ ឬ រៀប​អាពាហ៍ពិពាហ៍​ម្ដងៗ​ឪពុក​​ខ្លួន​ តែង​តែ​តុប​តែង​ខ្លួន​ស្អាត​ជានិច្ច​ ហើយ​នាង ក៏​សប្បាយ​ចិត្ត​នៅ​​ពេល​ឃើញ​អ្នក​មាន​គុណ​​ចេះ​រៀបចំ​ខ្លួន​ និង​ថែទាំ​សុខភាព​​ដូច្នេះ៕​​

គង់ សង្វាដានី
ម៉ៅ សាល​ភាព​បុត្រ​ កូន​ប្រុស គង់ សុជាតិ និង ជាវិបុល

អត្ថបទ៖ ឆុង ស៊ីណាន