ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ សម្រស់​ សុវត្ថិឌី ធារិកា ផ្លាស់​ប្ដូរ​១៨០​​ដឺក្រេ​

  • 2018-04-17 06:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

អំឡុង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នាង​តូច សុវត្ថិឌី ធារិកា បាន​ធ្វើ​ឲ្យ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ ក្រោយ​ពី​ឃើញ​នាង មាន​រូប​សម្រស់​ស្រស់​​​កាន់​តែ​ស្អាត​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ។

សម្រស់ សុវត្ថិឌី ធារិកា ពីមុន​

ការ​ផ្លាស់​ប្ដូរ​រូប​សម្រស់​នេះ​ដែរ​ សុវត្ថិ ឌីធារិកា ប្រាប់​ថា​ ក្រៅ​ពី​ពត់​ធ្មេញ​​ខ្លួន​មិន​បាន​ទៅ​កែកុន​ចំណុច​ណា​មួយ​នៅ​លើ​រាង​កាយ​ឡើយ។ គ្រាន់​តែ​ថា​មួយ​រយៈ​នេះ​នាង ប្រើ​ផលិត​ផល​ថែរក្សា​ផ្ទៃ​មុខ​​ ដើម្បី​ឲ្យ​សាច់​មុខ​ម៉ត់​រលោង​ និង​មាន​សំណើម។

 ជាមួយ​អារម្មណ៍​អស់សំណើច​​នាង​តូច ធារិកា រៀបរាប់​ថា៖​" អ្នកណា​គេ​ថា​ខ្ញុំ​ទៅ​កែ​មុខ​បង ក្រៅ​ពី​ពត់​ធ្មេញ​​ខ្ញុំ​មិន​បាន​ទៅ​កែ​កុន​អ្វី​ថែម​ទៀត​ទេ ហើយ​ចំពោះ​ការ​ការ​ប្រែ​ប្រួល​នេះ​គឺ​ខ្ញុំ​ប្រើ​ផលិត​ផល​ដែល​ខ្ញុំ​លក់ ព្រោះ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តែង​ធ្វើ​ខ្លួន​ប៉ុន្មាន​ទេ មាន​របស់​ខ្លួន​ឯង​ហើយ​ចេះ​តែ​ប្រើ​ទៅ"។

​​ទស្សនា​សម្រស់​ សុវត្ថិឌី ធារិកា ផ្លាស់​ប្ដូរ​១៨០​​ដឺក្រេ​ថ្ងៃ​ចូល​ឆ្នាំ​ខាង​ក្រោម​នេះ​៖​ ​​


អត្ថបទ៖ ឆុង ស៊ីណាន