អ្នកម្ដាយ​មេម៉ាយ ៥រូប​ជាប់ឈ្មោះអស្ចារ្យ ក្រោយតស៊ូចិញ្ចឹម​កូន​ម្នាក់ឯង

  • 2018-04-17 07:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បែក​ពី​ស្វាមី​ ដោយ​ប្រការ​ផ្សេង​គ្នា និង​ត្រូវ​ទទួល​បន្ទុក​មើល​ថែ​កូន​តែ​ម្នាក់​ឯង​ក្ដី​ ប៉ុន្តែ​អ្នក​ម្ដាយ​ទាំង​ ៥​នាក់​ខាង​ក្រោម​ដែល​មាន​វត្តមាន​ក្នុង​អត្ថបទ​នា​ពេល​នេះ​ នៅ​តែ​អាច​ចិញ្ចឹម​កូន​យ៉ាង​ល្អ​បំផុត។

ត្បិត​ហែល​ឆ្លង​ឧបសគ្គ​រាប់​មិនអស់​នា​ពេល​កន្លង​មក​ ដើម្បី​មើល​ថែ​រក្សា​កូន​ស្ងួន​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ស្វាមី​ក៏​ដោយ​ ក៏​តារា​ស្រី​ ៥​រូប​របស់​ថៃ​ខាង​ក្រោម​ អាច​រែក​ពន់​បាន​យ៉ាង​ល្អ រហូត​ទទួល​ការ​កោតសរសើរ​ថា​ជា​ម្ដាយ​គំរូ​ ក្នុង​ចំណោម​អ្នក​ម្ដាយ​ជា​តារា​ផ្សេង​ទៀត​ ប្រចាំ​ពិភពសិល្បៈថៃ។

ស្ត្រី​ទាំង​ ៥​នោះ​រួម​មាន៖

១. តារាសម្ដែង​ Moo Pimpaka

តារា​ស្រី​ជើងចាស់​រូប​នេះ​ គឺជា​ម្ដាយ​របស់​អ្នកកំលោះ​រាង​ស្រស់​សង្ហា​ Nine Naphat។ ក្រោយ​ចែក​ផ្លូវ​ជាមួយ​ស្វាមី​តាំង​ពី​កូន​នៅ​តូច​មក​ អ្នក​ស្រី​ត្រូវ​ទទួល​បន្ទុក​មើល​កូន​តែ​ឯង រហូត​កូន​ពេញ​កំលោះ​ និង​អាច​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ដូច​បច្ចុប្បន្ន។

ត្បិត​មាន​តែ​ម្ដាយ​មើល​ថែ​តាំងពីតូច ប៉ុន្តែ​ Nine ធំ​ដឹង​ក្ដី​យ៉ាង​ល្អ​ ទាំង​សម្រស់​ស្រស់ស្អាត​ ហើយ​សមត្ថភាព​សិល្បៈ​ពេញ​ខ្លួន​រហូត​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​គាំទ្រ​ជា​ច្រើន។

២. តារាសម្ដែង​ Nicole Theriault

សម្រាប់​ Nicole វិញ​ក៏​ដូចគ្នា​ដែរ។ បន្ទាប់​ពី​លែងលះ​ជាមួយ​អតីតស្វាមី​ Maew Chirasak មក នាង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​ប្រុស​តែ​ម្នាក់​ឯង​រហូត​មក។

៣. តារាសម្ដែង Bow Wanda

Bow ត្រូវ​រ៉ាប់រង​មើល​ថែ​កូន​ស្រី​ដែល​ជា​តំណក់​ឈាម​តែ​មួយ​គត់​គឺនាងតូច Mali ក្រោយ​​ស្វាមី​ Por Trissadee បាន​លា​ចាក​លោក​ទៅ។ មក​ទល់​ពេល​នេះ​ ប្អូន​ស្រី​ Mali មាន​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម​ ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នានា។

៤. លោក​ស្រី​ Noi Phongam

លោក​ស្រី​ បីបាច់​កូន​ស្រី​តែ​មួយ​ Ying Rhatha តែ​ម្នាក់​ឯង​ តាំង​ពី​កូន​នៅ​តូច​ម្ល៉េះ។

៥. តារាស្រី​ Ploy Ployphan

ក្រោយ​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ លោក​ Peter Corp Dyredal មក​ Ploy ត្រូវ​ក្លាយ​ជា​ម្ដាយ​មេម៉ាយ​ ចិញ្ចឹម​កូន​ទាំង​ ២​ដោយ​ក្ដី​អំណត់៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី