ពិធី​ការិនី ៤រូប​មាន​កូន​​ប្រុស​ស្រី​ធំ​ទន្ទឹម​ខ្លួន​​អស់​ហើយ​ ​​រី​ឯ​សម្រស់​នៅ​តែ​​ស្អាត​ដដែល​

  • 2018-04-17 07:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ពិធី​ការិនី​ចាស់​​វស្សា​​ ៤រូប​ទោះ​បី​ជា​ពេល​នេះ​ពួក​គេ​មាន​កូន​ពេញ​កំលោះ​ក្រមុំ​អស់​ទៅ​ហើយ​ក្ដី​ តែ​បើ​ងាក​មក​មើល​រូប​សម្រស់​របស់​ពួក​គេ​វិញ​នៅ​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដដែល​។

១/ ទោះ​បី​ជា​ពេល​នេះ អ្នកនាង យុគ ចិន្ដា មាន​កូន​ស្រី​ម្នាក់​ធំ​ពេញ​វ័យ​ទៅ​ហើយ​ក្ដី​តែ​រូប​សម្រស់​របស់​នាង នៅ​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដដែល​មិន​ចាស់​ទៅ​តាម​អាយុ​ឡើយ។

២/ បើ​និយាយ​ពី​​អ្នក​នាង គង់ សុជាតិ វិញ​​នា​ពេល​បច្ចុប្បន្ន​នេះ​នាង មាន​កូន​ប្រុស​ស្រី​​​ចំនួន​ ៣នាក់​ហើយ​​ ដោយ​កូន​​​ជាមួយ​ស្វាមី​មុន​ធំ​ពេញ​កំលោះ​ក្រមុំ​អស់​ហើយ​ រីឯ​រូប​សម្រស់​​នៅ​តែ​ស្រស់​ស្អាត​ដដែល​​ស្រី​ក្រមុំ​មួយ​ចំនួន​សុំ​ខ្មាស​តែ​ម្ដង។

៣/ចំណែក​ឯ​អ្នកនាង​ ស៊ឹម សូលីកា ក៏​មិន​ធម្មតា​ដែរ​មាន​កូន​ក្រមុំ​ស្ដូក​ទៅ​ហើយ​ តែ​នាង​ នៅ​តែលេង​ខ្លួន​​ខ្ញង់​ដដែល​ មិន​ឲ្យ​ចាញ់​​ពិធី​ការិនី​ជំនាន់​ក្រោយ​​នោះ​ទេ។

៤/ ត្រឡប់​មក​អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​ យ៉ាន លីនដា ​ទោះ​បី​ជា​ពេល​នេះ​នាង មាន​កូន​ស្រី​ម្នាក់​ធំ​ពេញ​វ័យ​ទៅ​ហើយ​ក្ដី​ តែ​រូប​សម្រស់​នាង​វិញ​មិន​ចាញ់​​ពិធី​ការិនី​ទាំង​ ៣​រូប​ខាង​លើ​​ឡើយ​ នៅ​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដដែល​ មាន​កំលោះ​ៗ​មិន​តិច​ទេ​តាម​សុំ​ស្នេហ៍​ ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ជា​មួយ យ៉ែម សំអូន៕

​​​


អត្ថបទ៖ ឆុង ស៊ីណាន