Kane ស៊ុត​ចូល​គ្រាប់​ទី​២៦​ តែ​មិន​អាច​ជួយ​ Spurs ឈ្នះ​ការ​ប្រកួត​បាន​

  • 2018-04-18 02:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ត្រឹម​ស្មើ​គ្នា​ ១​ទល់​នឹង​១​​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៤​ទល់​នឹង​ Brighton & hove albion។

គ្រាប់​បាល់​របស់​ក្រុម​មាន់​ខ្នាយ​មាស​រក​បាន​​ដោយ​ Harry Kane នៅ​នាទី​​៤៨​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កើន​គ្រាប់​ដល់​២៦​តាម​ពី​ក្រោយ​ Mohamed Salah របស់​ Liverpool ដែល​មាន​៣០​គ្រាប់​ឈរ​កំពូល​តារាង​ស្បែកជើង​មាស។

យ៉ាង​ណា​នាទី​៥០​ ពោល​គឺ​១៤៣​វិនាទី​ក្រោយ​​ Spurs នាំ​មុខ​ម្ចាស់​ផ្ទះ​ Brighton តាម​ស្មើ​បាន​វិញ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ Pascal Groß។ លទ្ធផល​ស្មើ​គ្នា​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ Falmer Stadium ស្ថិត​នៅ​លេខ​១៣​មាន​ មាន​៨​ពិន្ទុ​លើ​តំបន់​គេ​កាត់​ចោល៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម