Youtuber ម្នាក់ កំពុង Live លើ YouTube សុខៗ ត្រូវ Hacker ធ្វើ​ស៊ី​អស់​ជាង ២ លាន​ដុល្លារ

  • 2018-04-18 11:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ល្បី​ឈ្មោះ​លើ​គេហទំព័រ YouTube លោក Ian Balina ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​បុគ្គល​ច្រើន​និយាយ​អំពី​រូបិយប័ណ្ណ​ឌីជីថល (Cryptocurrency) ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ Hack អស់​ជាង ២ លាន​ដុល្លារ អំឡុង​ពេល​បុរស​ខាង​លើ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ ICO។

ជួន​ពេល Balina កំពុង​ផ្សព្វផ្សាយ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ពី​រូបិយប័ណ្ណ ICO ក៏​ស្រាប់​តែ​មាន​អ្នក​ទស្សនា​ម្នាក់ Comment មក​ថា៖ "Ian តើ​អ្នក​ដឹង​ទេ​ថា​មាន​នរណា​ម្នាក់​បាន​ផ្ទេរ​ចេញ​នូវ Token ទាំង​អស់​ចេញ​ពី​គណនី​របស់​អ្នក" ។ ប៉ុន្តែ​លោក​ពុំ​បាន​ចាប់​អារម្មណ៍​ពី​សំណួរ​របស់​អ្នក​ទស្សនា​អ្វី​ទាំង​អស់ រហូត​ដល់​ពេល​មួយ​គណនី Google Sheets របស់​លោក ស្រាប់​តែ​លោត Sign Out ភ្លាម​នោះ​ក៏​ប្រញាប់​ទៅ​ត្រួតពិនិត្យ ហើយ​ក៏​ដឹង​ថា​គណនី​ទាំង​មូល​ត្រូវ​បាន​គេ Hack យក​បាត់​ទៅ​ហើយ ទើប​សម្រេច​បញ្ចប់​ការ Live តែ​ម្តង។

របាយការណ៍​ពី Etherscan បង្ហាញ​យ៉ាង​ច្បាស់​ថា​សឹង​តែ​ទាំង​អស់​នៃ Token របស់ Balina ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​គណនី​អំឡុង​ពេល​លោក​ធ្វើ​ការ​ផ្សាយ​បន្តផ្ទាល់ ដោយ​ក្នុង​នោះ​មាន​ប្រភេទ Nucleus Vision ជាង ២០ លាន, Pareto Network ប្រមាណ ២ លាន និង Loom ចំនួន ១ លាន ដែល​សរុប​ជា​សាច់​ប្រាក់​ដល់​ទៅ​ជាង ២ លាន​ដុល្លារ។​

រូបតំណាងលោក Ian Balina

ជុំវិញ​ដើម​ចម​នៃ​ការ​វាយប្រហារ Balina ជឿជាក់​ថា​ទំនង​មក​ពី​ការ​ត​ភ្ជាប់​ជាមួយ​ Email នៃ​មិត្តភ័ក្ដិ​កាល​នៅ​វិទ្យាល័យ​របស់​លោក ដោយ​កាល​នោះ​លោក​ប្រើ Email របស់​គេ​ធ្វើ​ជា Recovery Email ដើម្បី​បង្កើត​គណនី Gmail។ បែប​នេះ​ហើយ Hacker ក៏​ព្យាយាម​បំបែក Security លួច​យក Email ចាស់​នោះ​សិន ហើយ​មក​បន្ត​ Hack គណនី​របស់ Balina ដែល​កំពុង​ប្រើប្រាស់​ផ្ទាល់ មុន​ពេល​វាយលុក​យក​កំណត់ត្រា​សំខាន់ៗ​ដែល​រក្សា​ទុក​ក្នុង Evernote ។​

បញ្ជាក់​ថា​គណនី YouTube របស់ Balina មាន Subscriber ប្រមាណ ១១៦ ០០០ នាក់ ស្រប​ពេល Telegram មាន​សមាជិក ២៦ ០០០ នាក់ ហើយ​មាតិកា​ដែល​គាត់​ផ្តោត​សំខាន់​សុទ្ធ​សឹង​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល​ទាំង​ស្រុង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ កៅ រក្សា