ទី​បំផុត​ទទួល​ស្គាល់​ហើយ! នឹង​មាន​ពាន​សម្រាប់​កីឡាករ​ Assist ច្រើន​ជាង​គេ​ក្នុង PL លើក​នេះ

  • 2018-04-18 12:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ ក្នុង​ថ្ងៃ​នេះ បាន​ប្រកាស​ថា ក្នុង​រដូវ​កាល​នេះ នឹង​មាន​រង្វាន់ Playmaker Award សម្រាប់​កីឡាករ​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​ប្រចាំ​រដូវ​កាល។

នេះ​ជា​លើក​ទី​មួយ ដែល​លីគ​បាន​រៀប​ចំ​ឲ្យ​មាន​ពាន​រង្វាន់​បែប​នេះ ដើម្បី​ទទួល​ស្គាល់​ដល់​កីឡាករ​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ច្រើន។ កន្លង​មក​មាន​តែ​ពាន​រង្វាន់ សម្រាប់​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​បំផុត (Golden Boot) និង​ អ្នក​ចាំទី​ដែល​រក្សាបាន Clean Sheet ច្រើន​បំផុត (Golden Glove)ប៉ុណ្ណោះ។

បេក្ខជន​ដែល​នឹង​អាច​ឈ្នះ​រង្វាន់​នេះ​ក្នុង​រដូវ​កាល​ ២០១៧/១៨ ជាង​គេ អាច​ជា​ Kevin De Bruyne។ កីឡាករ​បែលហ្សិក​បាន​បញ្ជូន​បាល់​ចំនួន ១៥​លើក​ហើយ​ឲ្យ​មិត្ត​រួម​ក្រុម​ខ្លួន​គិត​មក​ទល់​ពេល​នេះ។ តាម​ពី​ក្រោយ​ គឺ Leroy Sane (Assist ចំនួន ១២ លើក) និង David Silva (Assist ចំនួន ១១ លើក)៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី