អស់​លទ្ធភាព​ ករុណា ពេជ្រ ប្រកាស​លក់​​វីឡា​ហើយ​ពេល​នេះ​

  • 2018-04-19 01:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​​ស្ថាន​ភាព​ជំងឺ​លោក​ ឪពុក​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ពេល​នេះ​តារា​ចម្រៀង​ផលិតកម្ម​ថោន​ ករុណា ពេជ្រ ប្រកាស​លក់​វីឡា​ទោល​ដើម្បី​យក​ថវិកា​​ទៅ​ព្យាបាល​អ្នក​មាន​គុណ នៅ​ឯ​ក្រៅ​ប្រទេស។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ លោក​ បង្ហោះ​រូប​ថត​អ្នក​មាន​គុណ​អម​ជាមួយ​ពាក្យ​ពេចន៍​ថា​៖​"ផ្ទះ​ធំ​ពេក​ហើយ ប៉ា​ឈឺ​ទៀត​ កូន​នឹង​នាំ​ប៉ា ទៅ​ព្យាបាល​បន្ត​នៅ​ក្រៅ​ប្រទេស​ ឆាប់​ៗ​នេះ​ កុំ​ឲ្យ​សៅហ្មង​ ខ្ញុំ​សូម​ប្រកាស​លក់​ផ្ទះ​វីឡា​ទោល​ ហើយ​នៅ​កែង​ផ្លូវ​ ខាង​មុខ​តែ​ម្ដង​ ដែល​មាន​ទី​តាំង​នៅ​បុរី​ពិភព​ថ្មី​សំរោង​អណ្ដែត៣"។

ឪពុក​តារា​ចម្រៀង​ ករុណា ពេជ្រ ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​​ខែ​មក​ហើយ ដោយ​ជំងឺ​លើស​ឈាម​ និង​​បាន​ធ្វើ​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​ជប៉ុន​ មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ កន្លង​មក​លោក​ធ្លាប់​ទៅ​បន់​ស្រន់​នៅ​កន្លែង​ស័ក្ដិសិទ្ធិ​​​ជា​ច្រើន​រួម​ទាំង​ព្រះ​អង្គ​ដង្កើ​ ដើម្បី​បួង​សួង​សុំ​ឲ្យ​​អ្នក​មាន​គុណ​​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។​​

អត្ថបទ៖ ឆុង ស៊ីណាន