ក្ដារ​ចុច​ឆ្លាត​វៃ Update ថ្មី​ អាច​ផ្ញើ​សារ​ជា​រូប Sticker បាន

  • 2018-04-19 02:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កំពុង​ប្រើប្រាស់​ក្ដារ​ចុច​ឆ្លាតវៃ ( Khmer Smart Keyboard) អាច​ធ្វើ​ការ Update ជំនាន់​ថ្មី ២.២.៤ បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង Android។

កំណែ​ទម្រង់​ថ្មី​របស់​ក្ដារចុច​ឆ្លាត​វៃ​បង្កើត​ដោយ​ក្រុម AliEN DEV អាច​ឲ្យ​អ្នកប្រើប្រាស់​ផ្ញើ​សារ​ជា Sticker ថ្មី​ ដែល​មាន​ឈ្មោះ​ថា "អា​គី Sticker"។

ដើម្បី​អាច​ប្រើ​ប្រាស់ Sticker នេះ​ ធ្វើ​តាមការ​​ណែ​នាំ​ដូច​ខាង​ក្រោម៖

  • ១. ចំពោះ​អ្នក​មាន​ស្រាប់​អាចធ្វើ​ការ Update ក្ដារចុច​ឆ្លាតវៃ​ទៅ​កាន់​ជំនាន់​ថ្មី ២.២.៤

  • ២. បន្ទាប់​មក​នៅ​ពេល​អ្នក​ធ្វើ​ការ​វាយ​អក្សរ​ នឹង​ឃើញ Icon ថ្មី​ជា Icon Sticker

  • ៣. សូម​ចុច​លើ​ពាក្យ​ទាញ​យក អាគី Sticker និង​ចាំ​រហូត​ដល់​លោត​ចេញ​ប៊ូតុង​ពណ៌​បៃតង

  • ៤. ចុច​លើ​រូប​អាគី Sticker នឹង​ឃើញ​សារ​មួយ​បញ្ជាក់​ថា​ក្ដារចុច​ឆ្លាត​វៃ​បាន​ចម្លង Sticker រួច​ហើយ

  • ៥. ក្រោយ​ពេល​ក្ដារចុច​ឆ្លាតវៃ​បាន​ចម្លង​រួច អ្នក​គ្រាន់​តែ​ចុច​ឲ្យ​ជាប់​នៅ​កន្លែង​សរសេរ​សារ​រហូត​ដល់​ចេញ​ប៊ូតុង Paste រួច​ចុច​លើ​ប៊ូតុង​នេះ​ជា​ការ​ស្រេច

អ្នក​មិន​ទាន់មាន​ប្រើ​ប្រាស់អាច​ធ្វើ​ការ​ដោនឡូត​បាន​នៅ​ទី​នេះ​សម្រាប់ iOS និង Android

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី