បើ​សុខៗ​ឃើញ​សារ​បែប​នេះ​ផ្ញើពី Facebook មក អ្នក​មិន​ចាំបាច់​ធ្វើ​តាម​នោះ​ទេ!

  • 2018-04-19 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Facebook មាន​រឿង​រ៉ាវ​ក្ដី​ក្ដាំ រហូត​ដល់​ស្ថាបនិក​លោក Mark Zukerberg ត្រូវ​ឡើង​តុលាការ​ផង កាល​ពី​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​មាន​លេច​ចេញ​សារ​ចម្លែក​មួយ​បាន​ផ្ញើចូល​គណនី​អ្នក​ប្រើ​ស្ទើរ​តែ​គ្រប់​គ្នា។

យ៉ាង​ណា​មិញ អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​តាម​នោះ​ទេ ព្រោះ​មូលហេតុ​មួយ​គឺ ការ​ប្រកាស​មាន​លក្ខណៈ​ផ្លូវការ​ដែល​មាន​មុខ Mark មក​ជាមួយ​បែប​នេះ ជា​ទូទៅ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​របស់ Mark និង​ទំព័រ Facebook ផ្លូវការ​ដែល​មាន​រូប​សញ្ញា​គ្រីស​ពណ៌​ខៀវ​ជា​សំគាល់។

ដោយ​ឡែក​សារ​ចម្លែក​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​ផ្តើម​ចេញ​ពី​ទំព័រ​មិន​ច្បាស់​លាស់​មួយ ពី​សំណាក់​ក្រុម​ឱកាស​ដែល​មិន​ចូលចិត្ត Facebook និង​អ្នក​ដែល​ធ្វើ​ចលនា Delete Facebook(លុប​ហ្វេកប៊ុក​ឈប់​ប្រើ) កាល​ពី​ប៉ុន្មាន​ខែ​មុន រហូត​ដល់​មាន​អ្នក​ការ​បកប្រែ​ជា​ភាសា​ខ្មែរ​ទៀត​ផង។

comment ពី​អ្នក​ប្រើ​ដែល​បាន​ឃើញ​វីដេអូ​នោះ​

ទស្សនា​វីដេអូ​បោក​ប្រាស់​ដែល​ចែក​រំលែក​តៗ​គ្នា

សារ​ជា​ភាសា​ខ្មែរ​>>

សួស្តីខ្ញុំ Mark Zuckerberg ជានាយកហ្វេសប៊ុក។

ជំរាបសួរមនុស្សគ្រប់គ្នា! វាហាក់ដូចជាការជូនដំណឹងទៅអ្នកទាំងអស់គ្នាដែលជាការពិតប្រាកដថា ការប្រើ Facebook នឹងត្រូវបង់លុយប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកផ្ញើ Video នេះ ទៅកាន់មនុស្ស ១៩នាក់តាមរយៈ Chat របស់អ្នក អ្នកនឹងបន្តប្រើប្រាស់ Facebook ឥតគិតថ្លៃបន្តទៀត។

ប្រសិនបើអ្នកមិនជឿខ្ញុំនៅថ្ងៃស្អែកនៅម៉ោង ១០ យប់ Facebook នឹងត្រូវបានបិទ។ ហើយបើអ្នកបើកវា អ្នកនឹងត្រូវបង់ប្រាក់ទៅតាមការកំណត់។ សារនេះគឺដើម្បីជូនដំណឹងដល់អ្នកប្រើទាំងអស់របស់យើងថាម៉ាស៊ីនមេរបស់យើងថ្មីៗនេះមានការ កកស្ទះខ្លាំងដូច្នេះយើងកំពុងស្នើសុំជំនួយរបស់អ្នកដើម្បីដោះស្រាយបញ្ហានេះ។ យើងតម្រូវឱ្យអ្នកប្រើសកម្មរបស់យើងបញ្ជូនសារនេះទៅមនុស្សម្នាក់ៗនៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកដើម្បីបញ្ជាក់អ្នកប្រើប្រាស់ Facebook របស់យើងប្រសិនបើអ្នកមិនផ្ញើសារនេះទៅទំនាក់ទំនង facebook របស់អ្នកទាំងអស់នោះគណនីរបស់អ្នកនឹងនៅតែអសកម្ម ដោយផលវិបាកនៃការបាត់បង់ទាំងអស់ របស់អ្នកទាក់ទងនឹងការបញ្ជូនសារនេះ។ ស្មាតហ្វូនរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេល 24 ម៉ោងខាងមុខនេះនឹងមានការរចនាថ្មីនិងពណ៌ថ្មីសម្រាប់ការជជែកកំសាន្ត។ អ្នកប្រើហ្វេសប៊ុកជាទីស្រឡាញ់យើងនឹងធ្វើបច្ចុប្បន្នភាពសម្រាប់ហ្វេសប៊ុកចាប់ពីម៉ោង 23:00 យប់។ រហូតដល់ 05:00 ព្រឹកនៅថ្ងៃនេះ។ ប្រសិនបើអ្នកមិនផ្ញើវាទៅគ្រប់ទំនាក់ទំនងរបស់អ្នកការបន្ទាន់សម័យនឹងត្រូវបានលុបចោលហើយអ្នកនឹងមិនមានលទ្ធភាពជជែកជាមួយសារហ្វេសប៊ុករបស់អ្នកទេនឹងទៅរកប្រាក់ឈ្នួលអប្បបរមាលុះត្រាតែអ្នកជាអ្នកប្រើប្រាស់ញឹកញាប់។

សូមចូលរួមផ្ញើរ Video នេះទៅកាន់មិត្តភក្រ័របស់អ្នកអោយបានច្រើន ដើម្បីទទួលបានការប្រើប្រាស់ Facebook បន្តទៀត!

សារ​ជា​ភាសា​អង់គ្លេស​>>

Hi, I'm Mark Zuckerberg The Director of facebook.

Hello everyone, it seems that all the warnings were real, facebook use will cost money

If you send this string to 18 different from your list, your icon will be blue and it will be free for you.

If you do not believe me tomorrow at 6 pm that facebook will be closed and to open it you will have to pay, this is all by law.

This message is to inform all our users, that our servers have recently been very congested, so we are asking for your help to solve this problem. We require that our active users forward this message to each of the people in your contact list in order to confirm our active facebook users if you do not send this message to all your facebook contacts then your account will remain inactive with the consequence of Lose all your cont the transmission of this message. Your SmartPhone will be updated within the next 24 hours, will have a new design and a new color for the chat. Dear Facebook users, we are going to do an update for facebook from 23:00 p.m. until 05:00 a.m. on this day. If you do not send this to all your contacts the update will be canceled and you will not have the possibility to chat with your facebook messages

Will go to pay rate unless you are a frequent user. If you have at least 10 contacts

Send this sms and the logo will turn red to indicate that you are a user

Confirmed ... We finish it for free Tomorrow they start to collect the messages for facebook at 0.37 cents Forward this message to more than 9 people of your contacts and it will be free of life for you to watch and it will turn green the ball of above do it and you will see.to 9 of you

អត្ថបទ៖ រក្សា