Hun Sen Cup ​នឹង​ចាប់​ពូល​វគ្គ​១៦​ក្រុម​ថ្នាក់​ខេត្ត នៅ​រសៀល​នេះ

  • 2018-04-19 02:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Hun Sen Cup ​នឹង​ធ្វើ​ការ​ចាប់​ពូល​វគ្ក​១៦​ក្រុម​ថ្នាក់​ខេត្ត​នៅ​រសៀល​ម៉ោង​១១​ថ្ងៃ​នេះ ​ដោយ​មាន​ការ Live ​ផ្ទាល់​តាម​រយៈ Page CNCC ​ផង​ដែរ។

រូបភាព CNCC

ក្រុមទាំង១៦ឆ្លងផុតពីវគ្គចែកពូល មាន​ដូច​ខាងក្រោម​៖ ក្រុម​បាល់ទាត់ ខេត្តប៉ៃលិន, ក្លឹបបាល់ទាត់ គិរីវង់ អេហ្វស៊ី ក្រុមបាល់ទាត់ ខេត្តបាត់ដំបង ក្រុមបាល់ទាត់ ខេត្តកំពង់ចាម​ ក្រុមបាល់ទាត់ យុវជនក្រសួងការពារជាតិ ក្រុមបាល់ទាត់ ខេត្តត្បួងឃ្មុំ​ ក្រុមបាល់ទាត់ ខេត្តព្រៃវែង ក្រុមបាល់ទាត់ សាលាបាល់ទាត់ជាតិអាយុក្រោម ១៨ ឆ្នាំ ក្រុមបាល់ទាត់ ខេត្តព្រះសីហនុ,ក្រុមបាល់ទាត់ ខេត្តកោះកុង ក្រុមបាល់ទាត់ ខេត្តកំពត ក្រុមបាល់ទាត់ ខេត្តសៀមរាប ក្លឹបបាល់ទាត់ ស៊ីម៉ាកអេហ្វស៊ី ក្រុមបាល់ទាត់ ខេត្តកំពង់ធំ ក្រុមបាល់ទាត់ ខេត្តឧត្តមានជ័យ និង ក្រុមបាល់ទាត់ ខេត្តមណ្ឌលគិរី។

វគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្ត Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹង​ចាប់ផ្តើមការប្រកួតពីថ្ងៃទី ២៥ ​ខែ​មេសា ​ឆ្នាំ​២០១៨​នេះ ដោយធ្វើការប្រកួតផ្លាស់ប្តូរទឹកដី ( Home & Away ) ដូចគ្នាជាមួយវគ្គ៨ក្រុមចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ១៩ ​ខែ​ឧសភា⁣ នៅពហុកីឡដ្ឋានជាតិ។

ក្រុម​ចំនួន​៤ឈាន​ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត នឹង​ទទួល​បានសិទ្ធិ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ ​ជាមួយ​ក្រុម​ទាំង​១២​នៅ​លីគ​កំពូល​កម្ពុជា។ សម្រាប់ប្រាក់រង្វាន់​នៃ​ពាន​រង្វាន់​នេះ គឺ​៨០​លាន​រៀល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម