U21 កម្ពុជា​មិន​ប្រមូល​ផ្ដុំ​​ក្រោម​ហេតុ​ផល​​នេះ

  • 2018-04-19 07:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ U21 កម្ពុជា​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ប្រ៊ុយណេ​ នា​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ​ដើម្បី​ត្រៀម​ការ​ប្រកួត​​ពាន​ស្ដេច​ ស៊ូល​តង់ នៃ​ប្រទេស​ប្រ៊ុយណេ។

​​លោក​ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ដឹក​នាំ U21 កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កូន​ក្រុម​របស់​លោក​គ្មាន​ការ​ប្រមូល​ផ្ដុំ​ឡើយ​ ពី​ព្រោះ​​កម្មវិធី​ប្រកួត​នៅ​លីគ​​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៥ បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២២ ហើយ​ការ​ចេញ​ដំណើរ​ថ្ងៃ​ទី​២៣ ដូច្នេះ​គ្មាន​ពេល​សម្រាប់​ប្រមូល​ផ្ដុំ​នៅ​កម្ពុជា​ឡើយ។ ​ទាក់​ទង​​បញ្ជី​ឈ្មោះ​វិញ នឹង​ចេញ​​នៅ​ថ្ងៃ​សុក្រ​​ស្អែក​នេះ ​ឬ​​អាច​ឈាន​ដល់​ថ្ងៃ​​សៅរ៍ ទី២១ យ៉ាង​​​យូរ​បំផុត​។

លោក ប្រាក់ សុវណ្ណារ៉ា

​ក្រុម​បាល់ទាត់​ U21 កម្ពុជា​ ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ជម្រើស​ជាតិ U21 ឡាវ និង​ U21 សិង្ហបុរី។ ​រីឯ​​កម្មវិធី​ប្រកួត​ក្នុង​ពូល B នេះ​​វិញ នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​​ក្រុម​សិង្ហបុរី ជួប ឡាវ ស្រប​ពេល​ក្រុម​កម្ពុជា​ប៉ះ​ឡាវ​ថ្ងៃ​ទី​២៨ និង​ប៉ះ​ក្រុម​សិង្ហបុរី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​