ឃួន ឡាបូរ៉ាវី ​ក៏​ជាប់​ឈ្មោះ U21 ​ទៅ​ប្រ៊ុយណេ​ដែរ

  • 2018-04-19 10:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ឈ្មោះ​កីឡាករ​ក្រុម U21 ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ហើយ ​ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​កីឡាករ ឃួន ឡាបូរ៉ាវី ​និង​សឿយ វិសាល ​ក៏​បាន​ចូលរួម​ជួយ​ក្រុម​ផង​ដែរ។ ការ​ចូលរួម​នេះ អាច​មក​ពី​កត្តា​ដែល​អនុញាតិ​ឱ្យ​មាន​កីឡាករ​ក្រុម​ធំ​ចូលរួម​ប្រកួត​ខ្លះ​ផង​​ដែរ។

​ក្រុម​បាល់ទាត់​ U21 កម្ពុជា​ ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ជម្រើស​ជាតិ U21 ឡាវ និង​ U21 សិង្ហបុរី។ ​រីឯ​​កម្មវិធី​ប្រកួត​ក្នុង​ពូល B នេះ​​វិញ នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​​ក្រុម​សិង្ហបុរី ជួប ឡាវ ស្រប​ពេល​ក្រុម​កម្ពុជា​ប៉ះ​ឡាវ​ថ្ងៃ​ទី​២៨ និង​ប៉ះ​ក្រុម​សិង្ហបុរី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨៕ ​​​​

អត្ថបទ៖ មុន្នីរម្យ