ឆាយ ​វីរៈយុទ្ធ​ ដឹកដៃប្រពន្ធជ្រែក​ព្រៃ​ទៅ​​កម្សាន្ត​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​​​កម្រមានអ្នកទៅដល់​

  • 2018-04-19 10:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឆាយ​វីរៈ​យុទ្ធ​បាន​ឆ្លៀត​ពេល​ទៅ​កម្សាន្ត​នៅ​​រមណីយដ្ឋាន​ ស្រះ​ដំរី ហា​ឧបសម្ព័ន្ធ​ទីក្រុង​បុរាណ​ នៃ​ប្រទេសខ្មែរ​ គឺទីក្រុង​បុរាណ ចិន្ត្រ​បុរិព័ទ្ធ កសាង​ឡើង​ដោយ​ស្ដេច រាជ​ចិន្ត្រា​វរ្ម័ន នៅ​ចុង​សតវត្សរ៍ ទី៩ និង​ដើម​សតវត្សរ៍ ទី១០ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូ។

ក្នុង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ក្រោយ​ចូលឆ្នាំ​ថ្មី​នេះ​លោក​ ឆាយ វីរៈយុទ្ធ​បាន​សរសេរ​លើក​ហ្វេស​ប៊ុក​ខ្លួន​ថា«បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ​ ទើប​មាន​ឱកាស​មក​កម្សាន្ត​នៅ​ពើង​ប្រចៀវ ​និង​ស្រះ​ដំរី​នៅ​លើ​ភ្នំ​គូ​លែន​ ខេត្ត​សៀម​រាប​។ វា​ជា​ដំណើរ​កម្សាន្ត​ដ៏​រីក​រាយ​ ជា​មួយ​អាកាស​ធាតុ​ដ៏​ត្រជាក់​ និង​ការ​បេះ​ផ្លែ​ឈើ​ព្រៃ​តាម​ដង​ផ្លូវ​ ដូច​ជា​ផ្លែ​ភ្ញៀវ ​និង​ផ្លែ​គូលែន​ដែល​ខាន​ផ្លែ​អស់​រយៈ​ពេល​3​ឆ្នាំ​មក​ហើយ​ »

ចំណែក​ភរិយា លោក ឆាយ​វីរៈ​យុទ្ធ​បាន​បញ្ជាក់ ថាដែល​រួម​ដំណើរ​ជាមួយថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ នៅ​ស្រះ​ដំរី​គឺជា​មួយ​រឿង​ដ៏​សប្បាយ​ ប៉ុន្តែ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​បន្តិច​ ដោយ​ត្រូវ​ជិះ​ម៉ូតូ​ជាច្រើន​ម៉ោង​ និង មាន​ពេល​ខ្លះ​ត្រូវ​ដើរ​កាត់​ព្រៃ​ទៀត​ផង​។ ទោះជា​យ៉ាង​ណា​អ្នក​នាង​ចាន់​ឌី ថា​ ពលរដ្ឋ​ខ្មែរ​គួរ​តែ​ឆ្លៀត​ពេល​ទៅ​ទី​ព្រោះ​កន្លែង​សក្ការ​​មួយ​ដ៏​អស្ចារ្យ​នៃ​កម្ពុជា និង​បាន​ឃើញ​សម្រស់ធម្មជាតិ​ដ៏ស្រស់​ត្រកាល​។​​​​​​

​​ស្រះ​ដំរី ចម្ងាយ​ផ្លូវ​ប្រមាណ​តែ ៧ គីឡូម៉ែត្រ​ពី​ទឹក​ធ្លាក់​ភ្នំ​គូលែន ​ប៉ុន្តែ​មិនសូវ​មាន​ភ្ញៀវ​ទេសចរណ៍​ដឹង​ឬ​ធ្វើ​ដំ​ណើរ​ទៅ​ដល់​នោះ​ឡើយ​៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ អ្នក​នាង​សែ ចាន់ឌី

អត្ថបទពេញនិយម