ឪពុកម្ដាយ​ លីតឺហួរ នាំគ្នាដើរទិញអីវ៉ាន់ចាប់ហួយពេញផ្សារ យ៉ាងរំភើយ

  • 2018-04-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​របស់​ កំពូល​តារាសម្ដែង​ដ៏​ល្បី​ប្រចាំ​ហុងកុង​ Andy Lau ឬ​លីតឺហួរ​ បាន​ធ្វើ​ដំណើរ​មក​ផ្សារ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​រក​ទិញ​ម្ហូប​អាហារ​។

អ្នក​មាន​គុណ​របស់​តារាសម្ដែង​ប្រុស​រូបនេះ​ សព្វថ្ងៃកំពុង​រស់​នៅ​ជាមួយ​កូន​ប្រុស​ដែល​ជា​តារា​ល្បី​ កូន​ប្រសារ និង​ចៅ​ស្រី ព្រមទាំង​ទទួល​បាន​ការ​​មើល​ថែ​យ៉ាងយក​ចិត្ត​ទុកដាក់​ពី​​កូនៗ។ ទោះ​យ៉ាង​ណា​ពួកលោក​ទាំង​ ២​ក៏​តែង​ធ្វើ​ដំណើរ​ទៅ​នេះ​ ទៅនោះ​ជាមួយ​គ្នា​ជា​ហូរហែ​ដែរ​ ត្បិត​មាន​វ័យ​ច្រើនទៅ​ហើយ​ក្ដី។ ជាក់​ស្ដែង​ថ្មីៗ​នេះ​ អ្នក​ប្រមាញ់​រូប​ជនជាតិ​ហុងកុង​ បាន​ផ្ដិត​យក​រូបភាព​ឪពុកម្ដាយ​របស់​ Andy អំឡុង​ពេល​ពួកគេ​ដើរ​ទិញម្ហូបអាហារ​នៅ​ផ្សារ​ គឺកន្លែង​ដែល​មាន​ហាង​ចាប់ហួយ។ ដំណើរ​ទិញ​ឥវ៉ាន់​នោះ​ ក៏​អម​ជាមួយបង​ស្រី​របស់​ Andy ជំនួយ​ការ​ និង​អង្គរក្សដែរ​ប៉ុន្មាន​នាក់​ដែរ។ ក្រៅ​ពី​ទិញ​ត្រី​ សាច់ ពួកគេ​ក៏​បាន​ទិញ​បន្លែ ផ្លែឈើ​ខ្លះ​ៗសម្រាប់​រៀប​ចំ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​។ នេះ​បើ​តាម​វិបសាយ Jayne Stars បាន​បញ្ជាក់។

មកទល់​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​មា​នគុណ​ទាំង​២របស់​ តារា​ហុង​កុង​ Andy Lau មាន​អាយុ​ជាង​ ៨០​ឆ្នាំ​ហើយ ប៉ុន្តែ​សុខភាព និង​កាយសម្បទា​របស់​លោក​ទាំង​ ២​នៅ​មាំ​ទាំ​ល្អ​ណាស់៕​

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី