Man Utd ដាក់​តម្លៃ​ខ្លួន​ Pogba ១៤០​លានផោន ក្លឹប​ណា​មាន​លុយ​យក​ចុះ​

  • 2018-04-20 02:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហមManchester United  ទាមទារ​១៤០​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន​របស់ Pail Pogba ប្រសិន​ជា​​គេ​ចាកចេញ​​ពី Old Trafford  នៅ​រដូវ​ក្ដៅ​ខាង​មុខ។

យោងតាម​ Sportsmail បង្ហាញ​នៅ​សប្ដាហ៍​នេះ​ថា Jose Mourinho  ត្រៀម​រួចរាល់​ក្នុង​ការ​លក់ Pogba បន្ទាប់​ពី​ទំនាក់ទំនង​គ្រូ​និង​សិស្ស​ទាំង​ពីរ​ដល់​ចំណុច​​ប្រេះឆា។ យ៉ាងណា ក្លឹប Man Utd ផ្ទាល់​មិន​​ចង់ ​ឲ្យ​កីឡាករ​បារាំង​រូប​នេះ​ចាកចេញ​ទេ បន្ទាប់​ពី​ចំណាយ​តម្លៃ​បំបែក​កំណត់ត្រា ៨៩​លាន​ផោក​​ទិញ​ពី Juventus កាល​ពី​២​ឆ្នាំ​មុន។

ក្លឹប​សង្ឃឹម​ថា ទំនាក់ទំនង​រវាង Mourinho និង Pogba អាច​ដោះ​ស្រាយ​គ្នា​វិញ​បាន ប៉ុន្តែ​អ្នក​ទាំង​នៅ​តែ​ពិបាក​ចុះ​សម្រុង​នឹង​គ្នា ដូច​ដែល​បាន​ឃើញ​ក្នុង​សប្ដាហ៍​នេះ ពេល​ប្រកួត​ជាមួយ Bournemouth។ ហេតុផល​មួយ​ទៀត​ដែរ​​បិសាច​ក្រហម​មិន​ចង់​ឲ្យ​ Pogba ចេញ​ ព្រោះ​កីឡាករ​៥​រូប​​ក្នុង​ក្លឹប​ត្រូវ​ផ្ទេរ​ចេញ​នៅ​រដូវ​កាល​ក្រោយ។

ប៉ុន្តែ​ ​ Mourinh បាន​លើក​ឡើង​ថា Pogba ចេញ​គឺ​ផ្នែក​មួយ​នៃ​គម្រោង​របស់​លោក​ដើម្បី​ប្រជែង​ពាន​ជាមួយ Man City។ United ចង់​១២០​ទៅ​១៤០​លាន​ផោន​សម្រាប់​ តម្លៃ​ខ្លួន​ផ្ទេរ​របស់ Pogba៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ