ឃើញ​គេ​កំពុង​ល្បី​វីដេអូ Slow-mo! មក​ដឹង​តិចនិក​ធ្វើ​ម៉េច​ថត​ស្អាត​ដូច​គេ

  • 2018-04-20 08:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត Slow-mo បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយ​សម្រាប់​អ្នក​ថត​រូប​បច្ចុប្បន្ន​នេះ ដែល​ជា​ហេតុ Samsung បញ្ចេញ S9/S9+ ជាមួយ​កាមេរ៉ា​ថត Super Slow-mo តែ​ម្ដង។ តែ​ដើម្បី​ថត​រូប​ទាំង​នេះ​ឲ្យ​បាន​ល្អ អ្នក​ត្រូវ​មាន​តិចនិក​ជាច្រើន​ដូចជា៖

  • ពន្លឺ (Lighting)៖ អ្នក​អាច​ថត​វីដេអូ Super Slow- mo បាន​ល្អ​នៅ​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់។ រាល់ ពេល​អ្នក​ប្ដូរ​ទៅ​កម្មវិធី​ថត​ទៅ Super Slow-mo វា​នឹង​ងងឹត ដោយ​សារ​បច្ចេកវិទ្យា​ត្រូវ​ការ​ចាប់​យក​រូប​ភាព 960frame ក្នុង ១វិនាទី គឺ​ត្រូវ​ការ​ពន្លឺ​គ្រប់គ្រាន់ (ពន្លឺ​ថ្ងៃ​ជា​ជម្រើស​ល្អ​បំផុត)។

  • កំណត់​ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹង​ចាប់​យក ០,២ វិនាទី​នៃ​វីដេអូ ហើយ​ពង្រីក​ទៅ​ជា ៦វិនាទី​វិញ។ គួរ​រក​សកម្មភាព​ល្អៗ​ដែល​ធ្វើ​ឲ្យ​វីដេអូ Super Slow-mo កាន់​តែ​មាន​ភាព​ទាក់ទាញ ហើយ​កុំ​ព្យាយាម​ថត​អ្វី​មួយ​ដែល​លើស​ពី ៣ ឬ ៤វិនាទី។

  • លំនឹង៖ ប្រើ​ជើង​ទម្រ​កាមេរ៉ា (Tripod) ឬ​រក​វិធី​ណា​ដែល​អាច​ដាក់​ទូរសព្ទ S9/S9+ ឲ្យ​នឹង ព្រោះ Super Slow-Mo ដំណើរ​ការ​បាន​ល្អ​បំផុត​នៅ​ពេល​អ្នក​អាច​រក្សា​លំនឹង​បាន។

  • ថតរូប​ជាច្រើន​ក្នុង​ពេល​តែ​មួយ (Multi-take)៖ នៅ​ក្នុង Settings នៃ​កាមេរ៉ា អ្នក​ត្រូវ​កំណត់​ថា អ្នក​ចង់​ឲ្យ​កម្មវិធី Super Slow-MO ចាប់​យក​រូប​ជាច្រើន​ក្នុង​ពេល​តែមួយ ឬ​គ្រាន់​តែ​ថត​យក​តែ​មួយ។ ការ​ចាប់​យក​រូប​ច្រើន​ក្នុង​ពេល​តែ​មួយ នឹង​ប្រើប្រាស់​មេម៉ូរី​ច្រើន​ជាង តែ​ជម្រើស​រូប​ក៏​មាន​ច្រើន​តាម​ហ្នឹង​ដែរ។

  • Reverse ឬ Swing៖ បន្ទាប់​ពី​មាន​វីដេអូ Super Slow-mo ហើយ អ្នក​អាច​សាក​ធ្វើ​ឲ្យ​វីដេអូ​នោះ​បញ្ច្រាស​វិញ ដើម្បី​បន្ថែម​ភាព​ទាក់​ទាញ។

តិចនិក​ទាំង​នេះ បាន​ពី​ការ​ចែក​រំលែក​របស់​លោក ឆេង សុភ័ក្ត្រ ដែល​ជា​អ្នក​ថតរូប​ល្បី​មួយ​រូប​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ចង់​ដឹង​កាន់​តែ​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ

អត្ថបទពេញនិយម