ថ្មី​ចែស​! មក​មើល Card Board ផ្គុំ​ឡើង​សម្រាប់ Nintendo Switch ម្ដង​មើល!

  • 2018-04-20 10:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឧបករណ៍​លេង​ហ្គេម​ដ៏​ល្បី​របស់​ជប៉ុន Nintendo បាន​បញ្ចេញ​ជា Card Board (ក្រដាស​កាតុង) ដែល​ផ្គុំ​ជា​របស់​ផ្សេង​ៗ ហើយ​លេង​បាន​ផ្ទាល់​ជាមួយ Nintendo Switch និង​ Joy Con តែ​ម្ដង។ Card Board នោះ​មាន​ឈ្មោះ​ថា Nintendo Labo ដែល​មាន​ ២​ជម្រើស គឺ​មួយ​ប្រអប់​តម្លៃ ៧០ ដុល្លារ​ហើយ​អាច​ផ្គុំ​បាន​របស់​តូច​ៗ​ចំនួន ៥ ឯ​មួយ​ជម្រើស​ទៀត​គឺ​ប្រអប់​ធំ​ តម្លៃ ៨០ ដុល្លារ ដែល​អាច​ផ្គុំ​បាន​ជា​មនុស្ស​យន្ត​ធំ​មួយ។

នៅ​ក្នុង​ប្រអប់​នីមួយៗ​មាន Card Board ជា​ច្រើន​សន្លឹក​សម្រាប់​ផ្គុំ​ជា កូន​ឡាន (RC), ម៉ូតូ​ប្រណាំង, ការ​ស្ទូច​ត្រី, ព៉្យាណូ និង ផ្ទះ ឬ​ក៏​មនុស្ស​យន្ត​ទៅ​តាម​ជម្រើស ហើយ​វា​ក៏​មាន​កាត​ហ្គេម​សម្រាប់​ដាក់​ចូល​ទៅ​ក្នុង Nintendo Switch ឬ​ក៏ Joy Con ទៅ​តាម​ប្រភេទ​ហ្គេម​ផង​ដែរ។ អ្នក​លេង​អាច​រៀន​ពី​របៀប​ផ្គុំ​តាម Nintendo Switch ផ្ទាល់​តែ​ម្ដង។

Card Board ទាំង​នេះ​ដើរ​ដោយ​មាន​ស្ទីកឃ័រ នៅ​ខាង​ចុង​ដើម្បី​ឲ្យ Joy Con អាច​សម្គាល់​ថា​វា​ជា​អ្វី​បាន ហើយ​វា​នឹង​ផ្ដល់​រូបភាព​ចូល​ក្នុង​ម៉ាស៊ីន Nintendo Switch ។ ម្យ៉ាង​ទៀត រំញ័រ​របស់ Joy Con ទាំង​ពីរ​ក៏​ធ្វើ​ឲ្យ​កូន​ឡាន (RC) មាន​ចលនា​ទៅ​មុខ​ដែរ។

ចំណែក​ឯ​ Card Board របស់​មនុស្ស​យន្ត​វិញ​មាន​ទំហំ​ធំ ដែល​អាច​ពាក់​លើ​ខ្លួន​បាន​តែ​ម្ដង​ ហើយ​វា​ត្រូវ​ការ​ទូរទស្សន៍​មួយ​សម្រាប់​បង្ហាញ​រូបភាព​ពី​ហ្គេម​ ដែល​យើង​កំពុង​លេង។

ចង់​ដឹង​ថា Nintendo Labo នេះ​សប្បាយ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ជាមួយ​ Sabay ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ