Rita Ora ធ្លាក់​ទឹកមុខ​ខ្លាំង ក្រោយដឹង​ថា DJ Avicii ទទួល​មរណភាព

  • 2018-04-21 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Rita Ora ត្រូវ​បាន​ប្រទះ​ឃើញ​មាន​ទឹកមុខ​ក្រៀមក្រំ​នៅ​ពេល​ដែល​នាង​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្ដិ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ឡុងដុង​កាល​ពី​យប់​ថ្ងៃសុក្រ ដែល​ត្រូវ​ជា​ថ្ងៃ​តែ​មួយ​ដែល​មិត្ត​រួម​អាជីព​របស់​នាងDJ Avicii ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​បាត់បង់​ជីវិត​នោះ។

តារា​ចម្រៀង​ស្រី​វ័យ ២៧​ឆ្នាំ​រូប​នេះ បាន​ដើរ​ឱន​មុខ​ចុះ​ជាប់​រហូត ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ចំពោះ​ស្ដេច EDM Avicii លើ​បណ្ដាញ​សង្គម Twitter ហើយ​នោះ។

ក្នុង​សារ​មួយ​នោះ​នាង​បាន​សរសេរ​ថា៖ "ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​និយាយ​នោះ​ទេ។ ខ្ញុំ​​​នៅ​តែ​ចង​ចាំ​​ពី​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​ពួក​យើង​បាន​ធ្វើ​បទ​ចម្រៀង "Lonely Together” រួម​គ្នា ហើយ​វា​មាន​អារម្មណ៍​ថា​​ពួក​យើង​ទើប​តែ​បាន​ជជែក​លេង​ជាមួយ​គ្នា​កាល​ពី​ម្សិលមិញ​សោះ។ សូម​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ Avicii, មិត្តភ័ក្ដិ, និង​អ្នក​គាំទ្រ​​របស់​លោក​ទាំង​អស់។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​កាន់​សុគតិភព។ លោក​ទៅ​លឿន​ពេក​ហើយ។ ខ្ញុំ​ពិត​ជា​ខ្លោច​ផ្សា ឈឺ​ចិត្ត​ណាស់"។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Rita Ora និង Aviciiបាន​ចាប់​ដៃ​គ្នា​ច្រៀង​បទ​ចម្រៀង​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ "Lonely Together" ក្នុង​ឆ្នាំ​២០១៧​ជាមួយ​គ្នា។ បទ​ចម្រៀង​នេះ​ដែរ ជា​បទ​ចម្រៀង​ចុង​ក្រោយ​របស់​លោក​នៅ​ក្នុង​​ប្រទេស​អង់គ្លេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា