ល្អ​អត់ ​បើ Real Madrid ​ចង់​បាន Wenger ​ទៅ​ដឹក​នាំ​នៅ​រដូវ​កាល​ក្រោយ?

  • 2018-04-21 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ដែល ​មាន​ក្លឹប​២​កំពុង​តែ​ចង់​បាន​លោក Arsene Wenger ​ក្រោយ​ពី​អ្នក​ចាត់ការ​រូប​នេះ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប Arsenal ​នៅ​រដូវ​កាល​មុខ​នេះ។

ក្លឹប​ទាំង​ពីរ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​គឺ​ក្លឹប Real Madrid ​របស់​អេស្ប៉ាញ ​និង​ក្លឹប​អ្នក​មាន PSG ​។ ក្រុម​អធិរាជ​ស ​កំពុង​តែ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ក្រោយ​ពី​អ្នក​ចាត់ការ​ Zidane ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​ក្លឹប​ដែរ ​បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​ការពារ​តំណែង​ជើង​ឯក UEFA Champions League ​បាន​ក៏​ដោយ។ ចំណែក​ក្លឹប PSG ​វិញ ​ដូច​ដែល​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ ​ក្រោយ​ពី​មិន​អាច​ឈ្នះ​ពាន UCL ​បាន តំណែង​របស់​លោក Unai Emery ​ក៏​អាច​នឹង​បាត់​ទៅ​ដែរ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។

ដូច្នេះ​ហើយ ទើប​បាន​ជា​ការ​ចាកចេញ​ពី Arsenal ​របស់​លោក Wenger ​អាច​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ក្លឹប​ទាំង​ពីរ ដើម្បី​នាំ​លោក​ទៅ​ដឹក​នាំ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ បុរស​វ័យ​៦៨​ឆ្នាំ ​បើ​ទោះ​ជា​មិន​អាច​ដឹក​នាំ​ Arsenal ​លើក​ពាន​ច្រើន​បាន​មែន ប៉ុន្តែ​ស្នាដៃ​និង​ទេពកោសល្យ​ជា​ច្រើន​របស់​លោក ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ច្បាស់ ​ថា​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់។

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​បុរស​ដែល​ដឹក​នាំ Arsenal ​ជិត​២២​ឆ្នាំ​ខាង​លើ គួរ​ជ្រើសរើស​យក​ក្លឹប​មួយ​ណា​ទៅ ដើម្បី​ដឹក​នាំ​បន្ដ​នៅ​រដូវ​កាល​ក្រោយ​?

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ