រកឃើញមូលហេតុ iPhone ឡើង​កម្តៅ​​ ស៊យ​ធំបើ​ដោះស្រាយ​មិនទាន់​

  • 2018-04-22 02:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នកប្រើប្រាស់​មួយ​ចំនួន​រអ៊ូ​​រឿង​ iPhone ប្រើ​ឆាប់​ក្ដៅ​។ មាន​មូលហេតុ​អាច​មកពី​ការ​ Call, ការ​ថត​វីដេអូ, លេង​ហ្គេម​ ឬ​ មើល​វីដេអូ​ ក្នុង​រយៈពេល​យូរ​។ បញ្ហា​​ក៏​អាច​មកពី​​ថ្ម​​​ (គុណភាព​មិន​ល្អ​)។ មួយ​វិញ​ទៀត​ អាច​មកពី​​ការ​ដាក់​ក្នុង​ទីតាំង​ហប់​​​ខ្យល់​ជា​ដើម។

ដំណោះស្រាយ​ពេល​ទូរសព្ទ​ក្តៅ៖ 

បញ្ឈប់​ការ​សាក​ថ្ម​

បើ​អាច​មក​ពី​ការ​សាក​ថ្ម គួរ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាម រួច​ស្វែងរក​មូល​ហេតុ​ ដោយ​​ពិនិត្យ​មើល ខ្សែ និង​ក្បាល​សាក​ថ្ម ក្រែង​មិនមែន​ជា​របស់​ហ្សីន។ 

បិទចោល​

មុន​ពេល​រក​ហេតុផល​ពី​ការ​កើន​កម្ដៅ គួរ​បិទ​ចោល​សិន ជា​វិធី​លឿន​បំផុត​បំបាត់​កម្ដៅ​។ ចុច​ប៊ូតុង Power ឲ្យ​ជាប់​រហូត​ឃើញ​មាន​ប៊ូតុង ចុច​អូស​សម្រាប់​បិទ​។ 

ក្រោយ​បិទ​មួយ​សន្ទុះ អ្នក​អាច​បើក​វិញ ដោយ​ចុច​ប៊ូតុង Power ឲ្យ​ជាប់ ពីរ​បី​វិនាទី​។ 

ដោះ​ស្រោមទូរសព្ទចេញ​

ការ​រចនា​រូបរាង ក៏​ដូចជា​សមាសធាតុ​ស្រោម​ទូរសព្ទ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ទូរសព្ទ​ឆាប់​កើន​កម្ដៅ​ផង​ដែរ​។ ដោះ​ស្រោមចេញ ទុក​ចោល​រហូត​ដល់​ទូរសព្ទ​ចុះ​ត្រជាក់ សឹម​​ដាក់​ប្រើប្រាស់​​ឡើង​វិញ​។ 

បិទ Personal Hotspot

មុខងារ Personal Hotspot សម្រាប់​ចែក​រំលែក​អ៊ីនធឺណិត ក៏​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ទូរសព្ទ​ឆាប់​ក្តៅ​។ បិទ​មុខងារ​នេះ ដោយ​ចូល Settings > Personal Hotspot > ចុច​លើ​ប៊ូតុង​ក្បែរ​នឹង​ពាក្យ Personal Hotspot ប្រាកដ​ថា​មិន​មាន​ពណ៌​បៃតង​។ 

បិទ Wifi និង Bluetooth

ពិនិត្យ​មើល WiFi និង Bluetooth ក្រែង​បើក​ចោល​ ដោយសារ​មុខងារ​នេះ​បន្ត​ស្វែងរក WiFI ឬ Bluetooth device ក្នុង​ការ​ភ្ជាប់​។ 

អាច​បិទ​ចោល​ទាំង​ពីរ បើ​មិន​ត្រូវ​ការ​ប្រើប្រាស់ ដើម្បី​បន្ថយ​កម្ដៅ​ទូរសព្ទ​។ ចូល​ទៅ​កាន់ Control Center ចុច​អេក្រង់​ខាងក្រោម​អូស​ឡើង​លើ > ចុច​លើ icon WiFi និង Bluetooth។ 

បើក Airplane Mode

ពេល​អ្នក​បើក​មុខងារ Airplane mode ក៏​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​កើន​កម្ដៅ។ ចូល​ទៅ Control Center > ចុច​លើ icon Airplane (រូប​យន្តហោះ) នឹង​ឃើញ​រូប​សញ្ញា​យន្តហោះ នៅ​ផ្នែក​លើ​ខាងឆ្វេង​អេក្រង់ > រង់ចាំ​មួយ ឬ​ពីរ​នាទី រួច​បិទ Airplane mode វិញ​។ 

បិទ Location Services

មុខងារ Location Services មាន​ប្រយោជន៍ពេល​អ្នក​ចង់​ស្វែងរក WiFi hotspot ស្ថិត​នៅ​ជិត​បំផុត​។ មុខងារ​នេះ​ប្រើ GPS ដើម្បី​ស្វែងរក​ទីតាំង ដោយ​បន្ត​ស្វែងរក​ស្ទើរ​គ្រប់​ពេល​។ 

គួរ​បិទ​មុខងារ​នេះ ពេល​អ្នក​មិន​ត្រូវការ ដោយ​ចូល​ទៅ​កាន់ Settings > Privacy > Location Services រួច​ប្រាកដ​ថា​ប៊ូតុង​ក្បែរ Location Services មិន​មាន​ពណ៌​បៃតង​។ 

ពិនិត្យ​មើល​កម្មវិធី​ប្រើ​ថាមពល​ថ្ម​​ មុខងារ Battery Usage អាច​ឲ្យ​អ្នក​ឃើញ​កម្មវិធី​ណា​មួយ​ចំណាយ​ថាមពល​ថ្ម​ច្រើន ដែល​ធ្វើ​ឲ្យ iPhone កើន​កម្ដៅ​។ 

  • ចូល​ទៅ​កាន់ Settings > អូស​ចុះ​ក្រោម ចុច​លើ Battery។
  • លើ​អេក្រង់ Battery រង់ចាំ​បន្តិច នឹង​ឃើញ​មុខងារ Battery Usage ព្រម​ទាំង​កម្មវិធី និង​សេវាកម្ម (Services) មួយ​ចំនួន​។
  • ចុច​លើ​ប៊ូតុង Last 7 Days ដើម្បី​ឃើញ​ពី​ថាមពល​ថ្ម​បាន​ប្រើ​ដោយ​កម្មវិធី​នីមួយៗ​កាល​ពី ៧ ថ្ងៃ​មុន > ចុច​លើ​រូប​សញ្ញា​នាឡិកា (Time) ដើម្បី​ឃើញ​ព័ត៌មាន​លម្អិត​កម្មវិធី​នីមួយៗ​។
  • អាច​សម្រេច​ចិត្ត Update ឬ លុប​ចោល​កម្មវិធី​ណា​មួយ​បាន​។ 

អាប់ដេត iOS

ការ​អាប់ដេត iOS អាច​ជួយ​ដោះស្រាយ​បញ្ហា​លើ​ប្រព័ន្ធ​ដំណើរការ និង​ក៏​មាន​បញ្ចូល​មុខងារ​ថ្មីៗ​ផង​ដែរ​។ 

  • គួរ​ប្រាកដ​ថា​ថ្ម​លើ iPhone ពេញ ឬ​អាច​សាក​ថ្ម កំឡុង​ពេល​អាប់ដេត​។
  • ប្រាកដ​ថា​អ្នក​សល់ Storage ទំនេរ​យ៉ាង​ហោច​ណាស់ ១.៥GB។ អាច​ពិនិត្យ​មើល Storage នៅ​សល់​ដោយ​ចូល​ទៅ​កាន់ Settings > General > About រួច​ពិនិត្យ​ត្រង់​ផ្នែក Available។
  • ចូល Settings > General > Software Update
  • បើ Software Update អ្នក​អាច​អាប់ដេត​បាន ចុច​លើ Install Now។​

ដំណោះស្រាយ​ពេល iPhone កើន​កម្ដៅ ក្រោយ​ពេល​អាប់ដេត iOS ផ្ដល់​ពេលវេលា​ដល់​ប្រព័ន្ធ​​ ជា​ធម្មតា​ ដំណើរការ​អាប់ដេត នឹង​ផ្លាស់ប្ដូរ Configuration (ការ​កែប្រែ​ទិន្នន័យ​ប្រព័ន្ធ​) មួយ​ចំនួន​លើ iPhone។ អ្នក​គួរ​រង់ចាំ​យ៉ាង​ហោច​ណាស់ ១ ថ្ងៃ សម្រាប់​ឲ្យ iPhone ដំណើរការ​ដូច​ធម្មតា​វិញ​។ 

បិទ​បើក (Hard Reboot)​ បើ​ទូរសព្ទ iPhone អ្នក នៅ​បន្ត​កើន​កម្ដៅ អាច​សាក​បិទ​បើក ដែល​វិធី​នេះ​នឹង​លុប​គ្រប់​យ៉ាង​មាន​បញ្ហា​ក្នុង​មេម៉ូរី​។ ចុច​ប៊ូតុង Home និង Power ដំណាល​គ្នា ពីរ​បី​វិនាទី រហូត​ឃើញ Apple logo បង្ហាញ​លើ​អេក្រង់​។ 

ប្រើ​ជំនាន់ iOS ចាស់​វិញ​ អ្នក​មាន​ឱកាស Downgrade iOS វិញ បើ​អ្នក​មិន​ចូលចិត្ត ឬ​ករណី​មាន​បញ្ហា ដោយ Apple ទុក​ឱកាស​ ១ ​ទៅ ​២ ​សប្ដាហ៍​ ក្រោយ​ចេញ​កំណែទម្រង់​ថ្មី​។ 

រង់ចាំ​ជំនាន់​បន្ទាប់​ ករណី​អ្នក​មិន​អាច Downgrade ប្រើ​ជំនាន់​ចាស់​វិញ អាច​រង់ចាំ​កំណែទម្រង់ iOS បន្ទាប់​។ ធម្មតា បើ Apple ទទួល​ការ​រិះគន់​ច្រើន​ទាក់ទង​នឹង​កំណែទម្រង់ iOS ពួកគេ​នឹង​ចេញ​កំណែ​ទម្រង់​ថ្មី​ក្នុង​ពេល​ដ៏​ឆាប់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Technobezz   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម