Barca បំបាក់ Sevilla មិនប្រណីដៃ៥គ្រាប់ដើម្បីលើកពាន Copa

  • 2018-04-21 23:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បានយកឈ្នះ Sevilla ចាស់ដៃ ៥ទល់នឹង០ ក្នុងការប្រកួត Copa del Rey វគ្គផ្ដាច់ព្រ័ត្រដើម្បីលើកពាន។

២គ្រាប់របស់ Luis Suarez នៅនាទី ១៤ និង៤០, ១គ្រាប់របស់ Lionel Messi នាទី៣១, ១គ្រាប់របស់ Iniesta នាទី៥២ និងបាល់ប៉េណាល់ទីរបស់ Coutinho នាទី៦៩បានជួយឲ្យក្រុមយក្សមកពីកាតាឡាន់ឈ្នះពានទី៣០យ៉ាងងាយស្រួល។

Barcelona នឹងក្លាយជាជើងឯក La Liga ១ទៀតដោយមិនបាច់ប្រឹងបើសិនក្រុមលេខ២ Atletico Madrid ចាញ់ Real Betis នៅថ្ងៃនេះតែបើឈ្នះវិញ ពួកគេត្រូវចាំផ្ដួល Deportivo ដោយខ្លួនឯងនៅសប្ដាហ៍ក្រោយ៕

អត្ថបទ៖ វីរ័ត្ន