Herrera ក្លាយជាវីរបុរសបញ្ជូន Man Utd ទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup លើកទី២០

  • 2018-04-22 00:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោយវាយបក យកឈ្នះក្រុមខ្លាំង Tottenham Hotspur ដោយលទ្ធផល ២ទល់នឹង១។

ជ័យជម្នះនៅកីឡដ្ឋានជាតិ Wembley បានធ្វើឲ្យក្រុមបិសាចក្រហមឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ FA Cup លើកទី២០ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ស្របពេល Tottenham ត្រូវធ្លាក់ត្រឹមវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រជាលើកទី៨។

ការប្រកួតកាលពីយប់មិញ Spurs បើកការនាំមុខ១គ្រាប់មុននៅនាទី១១ ជាការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើឆ្នើម Dele Alli។ យ៉ាងណាខ្សែប្រយុទ្ធកំពុងស្ថិតនៅក្រោមសម្ពាធ Alexis Sanchez បានតាមស្មើឲ្យ United បានវិញនៅនាទី២៤។

លុះដល់នាទី ៦២ Ander Herrera គឺជាពេជ្ឈឃាដស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមលោក Jose Mourinho មានសង្ឃឹមដណ្ដើមពានចុងក្រោយរបស់ខ្លួនរដូវកាលនេះ ខណ:លោក Pochettino វិញត្រូវខកខានឈ្នះពានលើកដំបូងជាមួយ Spurs បើទោះជាដឹកនាំបាន៤រដូវកាលទៅហើយក្ដី៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម