អ្នក​លេងសៀកម្នាក់បាន​ប៊ូតុងមាសមុនគេពី​កម្មវិធី BGT ២០១៨ ក្រោយ​ធ្វើ​ឲ្យ​គ្រប់គ្នាយំតាម

  • 2018-04-22 03:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ប្រជែង​សមត្ថភាព​លំដាប់​ថ្នាក់​ពិភពលោក​ Britain's Got Talent បាន​ចាប់​ផ្ដើម​រដូវកាល​ថ្មី​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មេសា ឆ្នាំ​ ២០១៨​កន្លងទៅ។

បេក្ខជន​ បេក្ខនារី​ជា​ច្រើន​នាក់​បាន​ឡើង​បញ្ចេញ​សមត្ថភាព​ លើ​ឆាក​ដ៏​អស្ចារ្យ​នេះ​ បង្ហាញ​ដល់​គណៈកម្មការ ៤​ រូបដដែល​គឺ​ Simon Cowell, Amanda Holden, Alesha Dixon និង​ David Walliams ព្រមទាំង​ទស្សនិកជន​ជា​ច្រើន។

លោក Marc Spelmann

ក្នុង​ចំណោម​អ្នក​ឡើង​បង្ហាញ​សមត្ថភាព​ទាំង​នោះ​ មាន​ម្នាក់​មាន​ឱកាស​បាន​ទទួល​ប៊ូតុង​មាស​ ដំបូង​គេ​ប្រចាំ​រដូវកាល​ថ្មី​ឆ្នាំ ២០១៨ គឺ​អ្នក​លេង​សៀក​ Marc Spelmann អាយុ​ ៤៦​ឆ្នាំ។

មិន​ត្រឹម​តែ​ឡើង​មក​សម្ដែង​ទេ អ្នក​លេង​សៀក​រូប​នេះ​ក៏​បាន​បង្ហាញ​ឃ្លីប​វីដេអូ​មួយ​ពី​កូន​ស្រី​ខ្លួន​ ទៅ​កាន់​អ្នក​គ្រប់​គ្នា​ ធ្វើ​ឲ្យ​ទស្សនិកជន​ គណៈកម្មការ​ និង​ពិធីករ​ក្ដុកក្ដួល​ ទប់ទឹកភ្នែក​មិនបាន។ សមត្ថភាព​ពិសេស​កម្រ​ជួប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពិធីករ​អត់ទ្រាំ​មិន​បាន​ រត់​ចុច​ប៊ូតុង​មាស​ឲ្យ​តែ​ម្ដង៕

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ទស្សនា​ដូចតទៅ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី