Valverde ថាការឈ្នះ COPA អាចព្យាបាលរបួសបន្សល់ពី Champions League

  • 2018-04-22 03:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto Valverde បានដឹកនាំក្លឹបឈ្នះពានលើកដំបូងក្រោយ Barcelona របស់លោកយកឈ្នះ Sevilla រហូត៥ទល់នឹង០។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរងការរិះគន់ខ្លាំងបន្ទាប់ពី មិនអាចជួយក្លឹបឆ្លងផុតវគ្គ៨ក្រុមចុងក្រោយកម្មវិធី UEFA Champions League ដោយចាញ់ AS Roma ៣ទល់នឹង០ បើទោះជាជើងទីមួយឈ្នះ ៤-១ ក៏ដោយ។

យ៉ាងណាក្រោយលើកពាន Copa del Rey យប់មិញបុរសវ័យ ៥៤ឆ្នាំជឿជាក់ថាអ្នកគាំទ្រអាចបន្ថយការឈឺចាប់ពីការធ្លាក់ចេញពី Champions League។ "ការឈ្នះ Copa គឺជាវិធីល្អដែលអាចឲ្យពួកយើងបំភ្លេចពីការរបូតពាន UCL។ ជាមួយ Barcelona ការលើកពានគឺជាកាតព្វកិច្ច មិនថាពានអឺរ៉ុប, La Liga, ឬក៏ Copa del Rey យើងសុទ្ធតែលេងក្រោមសម្ពាធទាំងអស់"។

គួរបញ្ជាក់ថា Barcelona នឹងក្លាយជាជើងឯក La Liga ១ទៀតដោយមិនបាច់ប្រឹងបើសិនក្រុមលេខ២ Atletico Madrid ចាញ់ Real Betis នៅថ្ងៃនេះតែបើឈ្នះវិញ ពួកគេត្រូវចាំផ្ដួល Deportivo ដោយខ្លួនឯងនៅសប្ដាហ៍ក្រោយ៕

ប្រភព៖ Goal   អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម